រឿងរ៉ាវទ្រព្យសម្បត្តិរុស្ស៊ី ដែលត្រូវបង្កក សអឺរ៉ុបមួយចំនួនប្រឆាំងចលនានេះ

អ៊ុយក្រែនប្រឈមនឹងហានិភ័យក្សត់លុយចាប់ពីត្រីមាសទី១ ឆ្នាំ២០២៦។ ដូច្នេះ តើធ្វើដូចម្តេច នឹងផ្តល់ហិរញ្ញវត្ថុដល់តម្រូវការយោធា និងស៊ីវិលនៃប្រទសសម្រាប់បណ្តាលឆ្នាំទៅមុខ?

រឿងពិតមួយ គឺគេមិនអាចពឹងផ្អែកលើសហរដ្ឋអាម៉េរិកបានទេ។ លោកដូណាល់ ត្រាំ បាន​និយាយ​អំពីរឿងនេះម្តងទៀត កាលពីថ្ងៃទី២ ខែធ្នូ  ថា អាម៉េរិកដកខ្លួនសម្រាប់ការគាំទ្រ​ហិរញ្ញវត្ថុ​ដល់អ៊ុយក្រែន។ ដើម្បីដោះស្រាយបញ្ហា អ្វីដែលសហភាពអឺរ៉ុបបានធ្វើ គេ​នឹងត្រូវ​ផ្តល់​ការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីប្រមូលផ្តុំថវិកា ១៤០ ពាន់លាន អឺរ៉ូ​ដែលជាគម្រោង​​សម្រាប់រយៈពេលពីឆ្នាំ២០២៦-២០២៧។

ដូច្នេះលទ្ធភាពពីរកំពុងមានសម្រាប់សហភាពអឺរ៉ុប គឺគៀងគរទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ដើម្បី​ផ្តល់កម្ចីការប្រាក់សូន្យ ឬខ្ចីលុយនៅលើទីផ្សាររួមគ្នា ដែលជម្រើសចុងក្រោយ​​នេះ​ហាក់បី​ដូច​ជាត្រូវបានដកចេញចាប់ពីពេលនេះតទៅហើយ។ ការខ្ចីប្រាក់ត្រូវការកិច្ច​ព្រមព្រៀងពី ២៧ ប្រទេសជាសមាជិកអឺរ៉ុប ហើយបារាំង និងអាឡឺម៉ង បានបដិសេធ​ចោល​ជម្រើស​​នេះ។

ដូច្នេះទម្ងន់ផ្អៀងមិនអាចបដិសេធបានទៅលើការគាំទ្រឲ្យមានការប្រើប្រាស់ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី។ ប៉ុន្តែមានពីរប្រទេសដែលប្រឆាំងគ្នាដាច់ខាត គឺប្រទេសប៊ែលហ្ស៊ីក និងហុងគ្រី។ ហេតុផលរបស់ពួកគេគឺផ្ទុយ ហើយការតវ៉ារបស់ពួកគេចុងក្រោយត្រូវបានជឿជាក់។

លោកស្រីអៀស៊ុយឡា វ៉ន ឌឺ លីយេន បានសម្តែងនូវជំហររបស់លោកស្រី​ជាសាធាណៈ​រួច​ហើយ។ ប្រធានគណៈកម្មាធិការ​អឺរ៉ុបនៅក្នុងសេចក្តីថ្លែងសន្ទរកថា​នៅពីមុខសភាអឺរ៉ុបកាល​ពី​ខែ​វិច្ឆិកា បានប្រាប់ថា ៖ “នេះគឺជា​មធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតគាំទ្រដល់ការការពារ និងសេដ្ឋកិច្ចរបស់អ៊ុយក្រែន”  ហើយលោកស្រីបន្ថែមថា នេះគឺជារបៀបដែលច្បាស់បំផុត​ដើម្បី​​ធ្វើឲ្យរុស្ស៊ីយល់ថា ពេលវេលានឹងមិនគាំទ្រដល់ពួកគេទេ។

សមតិកម្មរបស់លោកស្រីបានបញ្ចុះបញ្ចូលយ៉ាងរហ័ស​ដល់ប្រទេសជាសមាជិក ប៉ុន្តែ​ប្រទេស​ប៊ែលហ្ស៊ីកបានឈរជាអ្នកប្រឆាំងភ្លាម។ នៅពេលសន្និសីទ​កាសែត ការថ្លែងសន្ទរកថា កិច្ច​សម្ភាសន៍ នាយករដ្ឋមន្រ្តីនៃប្រទេសប៊ែលហ្ស៊ិក លោកបាក ដឺ វ៉ែលវើ តែងតែឆក់​ឱកាស​នឹង​សង្កត់​​ធ្ងន់​​លើជំហរបស់ប៊ែលហ្ស៊ិក។  

ក្នុងហេតុផល ប៊ែលហ្ស៊ិក គឺជាអ្នកទុកដាក់ចម្បងនៃទ្រព្យសម្បតិរបស់រុស្ស៊ី។ ១៨៥ពាន់លាន អឺរ៉ូ លើ ២០០ ពាន់លានអឺរ៉ូ ស្ថិតនៅក្រុមហ៊ុន អឺរ៉ូក្លៀ (Euroclear) កំពុងស្ថិតនៅក្រោម​សំពាធ។ ចំណែកទីក្រុងមូស្គូកំពុងធ្វើឲ្យភ័យខ្លាចអំពីការដាក់ទណ្ឌកម្មខាងផ្លូវច្បាប់។

នៅក្នុងសំបុត្រមួយដែលផ្ញើទៅកាន់លោកស្រីអៀស៊ុយឡា វ៉ន ឌឺ លីយេន ជនជាតិប៊ែលហ្ស៊ិក បានបង្ហាញនូវការព្រួយបារម្ភថា ហេតុអ្វីត្រូវធ្វើការផ្សងព្រេងដូច្នេះនៅក្នុងសមុទ្រផ្លូវច្បាប់ និង​ហិរញ្ញវត្ថុ​ដែលមិនដឹងទិស ជាមួយនឹងផលវិបាកគ្រប់បែបយ៉ាងដែលអាចកើតមានឡើង នៅ​ពេលដែលរឿងទាំងអស់នេះអាចជៀសវាងបាន?

នេះក៏ជាហានិភ័យដែលត្រូវបានទទួលស្គាល់ដោយស្នងការអឺរ៉ុបជនជាតិឡាតវៀ លោក​វ៉ាល់ឌីស ដូមប្រូវស្គី។ ច្បាស់ណាស់ គេត្រូវតែមានសាមគ្គីភាពសម្រាប់ហានិភ័យទាំងនេះ ដែល​ត្រូវតែចែករំលែកគ្នា។ លោកវ៉ាល់​ឌីស ដូមប្រូវស្គី ព្យាយាមសម្រាលភាពតានតឹង និងថា ហានិភ័យក៏ត្រូវបានទទួលស្គាល់​ដោយរដ្ឋសមាជិកដទៃៗ​ ទៀតដែរ។

 

Daily Program

Livesteam thumbnail