រុស្ស៊ី និងអ៊ុយក្រែន ផ្លាស់ប្តូរអ្នកទោសសង្រ្គាម២០៦នាក់
រុស្ស៊ី និងអ៊ុយក្រែនបាននិយាយថា ពួកគេបានផ្លាស់ប្តូរអ្នកទោសសង្គ្រាមចំនួន ២០៦ នាក់តាម កិច្ចព្រមព្រៀងដែលសម្របសម្រួលដោយ អារ៉ាប់រួម។
វ៉ាទីកង់ញូវបានរាយការណ៍ថា ទីក្រុងមូស្គូ និងទីក្រុងគៀវបានផ្លាស់ប្តូរអ្នកទោសសង្គ្រាមដោយម្ខាងចំនួន ១០៣ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ទាហានដែលត្រូវបានដោះលែងចំនួន ១០៣នាក់របស់ខ្លួនបានមកពីក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនដោយកងកម្លាំងអ៊ុយក្រែននៅពេលពួកគេចូលទៅក្នុងតំបន់ ឃឹស របស់ប្រទេសរុស្ស៊ី នៅក្នុងអំឡុងពេលដែលកងកម្លាំងអ៊ុយក្រែនបានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយឆ្លងកាត់ព្រំដែនរុស្ស៊ី ដល់ទៅ ៣០ គីឡូម៉ែត្រ ។
ដោយឡែក អ៊ុយក្រែនបាននិយាយថា ជនជាតិអ៊ុយក្រែនដែលត្រូវបានដោះលែងនោះ រួមមានទាហានឯកជន និងពលទាហានចំនួន ៨២ នាក់ និងមន្ត្រី ២១ នាក់មកពីកងកម្លាំងប្រដាប់អាវុធ ឆ្មាំជាតិ ឆ្មាំព្រំដែន និងប៉ូលីស។
ពួកគេត្រូវបានចាប់ខ្លួននៅពេលដែលបំពេញភារកិច្ចការពារ ទីក្រុងគៀ ដូណេត ម៉ារីអូប៉ូល អាស៊ូស្តូល លូហាន ហ្សាប្រូរីសា និង ខាគៀវ ។
ប្រទេសរុស្ស៊ីបានប្រកាសថាទាហានដែលត្រូវបានដោះលែងរបស់ខ្លួនស្ថិតនៅក្នុងប្រទេសបេឡារុស្សហើយនឹងត្រូវបានផ្តល់ "ជំនួយផ្លូវចិត្តនិងវេជ្ជសាស្ត្រចាំបាច់" ។
ទីក្រុងមូស្គូក៏បានប្រកាសថា ពួកគេនឹងត្រូវបានអនុញ្ញាតឱ្យទាក់ទងសាច់ញាតិរបស់ពួកគេ មុនពេលត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ីវិញ៕