មន្រ្តីសន្តអាសនៈ អំពាវនាវឱ្យមានការប្តេជ្ញាចិត្តឡើងវិញចំពោះសន្តិភាព
នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃអង្គការដើម្បីសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប នៅទីក្រុងវីយែន ប្រទេសអូទ្រីស កាលពីសប្តាហ៍មុន លោកអគ្គអភិបាល ប៉ូលរីឆាត ហ្គាឡាហ្គ័រ (Paul Richat Gallagher) រដ្ឋមន្រ្តីនៃក្រសួងទំនាក់ទំនងរដ្ឋនិងអង្គការអន្តរជាតិបានអំពាវនាវឱ្យខិតខំប្រឹងប្រែងឡើងវិញទប់ស្កាត់ជម្លោះ ជាពិសេសទាក់ទងនឹងប្រទេសអ៊ុយក្រែន។
លោកអគ្គអភិបាលក៏បានគូសបញ្ជាក់ពីការកើនឡើងនៃការធ្វើទុក្ខបុកម្នេញខាងសាសនា បញ្ហាចំណាកស្រុក និងសកម្មភាពប្រឆាំងនឹងការជួញដូរមនុស្សកាន់តែខ្លាំង។
លោកបានប្រាប់ទៅក្រុមមន្រ្តីមកពី ៥៧ ប្រទេស នៅអឺរ៉ុប អាស៊ីកណ្តាល និងអាមេរិក ដោយបានអំពាវនាវឱ្យប្តេជ្ញាចិត្តឡើងវិញ និងច្នៃប្រឌិតចំពោះអាណត្តិស្នូលរបស់អង្គការក្នុងការទប់ស្កាត់ និងដោះស្រាយជម្លោះ។
ចំពោះបញ្ហាជម្លោះអ៊ុយក្រែន លោកអគ្គអភិបាលបានកត់សម្គាល់ពីការបែកបាក់កាន់តែស៊ីជម្រៅ ការជឿទុកចិត្តថយចុះ និងជម្លោះឡើងវិញនៅអឺរ៉ុប។
លោកបានសម្តែងការព្រួយបារម្ភជាពិសេសចំពោះសង្គ្រាមនៅអ៊ុយក្រែន ហើយបានជំរុញឱ្យគ្រប់ភាគីទាំងអស់បន្តការសន្ទនាពិតប្រាកដ បញ្ឈប់អរិភាព និងខិតខំឆ្ពោះទៅរកសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង។ លោកបានរំលឹកឡើងវិញនូវការអំពាវនាវថ្មីៗរបស់សម្តេចប៉ាបឡេអូទី១៤នៅប្រទេសតួកគី និងលីបង់សម្រាប់ការសន្ទនាដោយប្តេជ្ញាចិត្ត ដោយបានបញ្ជាក់ពីការពិតដែលថា ការសន្ទនាមិនមែនជាភាពទន់ខ្សោយទេ ប៉ុន្តែជាមាគ៌ាចាំបាច់ឆ្ពោះទៅរកការផ្សះផ្សា និងស្ថិរភាពយូរអង្វែង៕