មនុស្ស១៤០ នាក់ត្រូវគេសម្លាប់នៅនីហ្សេរីយ៉ានៅថ្ងៃបុណ្យព្រះយេស៊ូប្រសូត្រ

មនុស្សរហូតដល់១៤០ នាក់ ត្រូវបានគេរាយការណ៍ថា ត្រូវគេបាញ់សម្លាប់យ៉ាងរង្គាលនៅតំបន់ដាច់ស្រយាលមួយកន្លែងនៅក្នុងប្រទេសនីហ្សេរីយ៉ា។​

មន្រ្តី និងអ្នកដែលមាន​​ឱកាសរួចជីវិតពីហេតុការណ៍ដ៏រន្ធត់ដែលបានកើតមានឡើងនៅរាត្រីត្រៀមស្វាគមន៍ពិធីបុណ្យព្រះយេស៊ូប្រសូត្រ គឺអាចកើតមានឡើងដោយសារតែវិបត្តិនៃទំនា​ស់​នៃក្រុមកសិករចិញ្ចឹមសត្វនៅក្នុងតំបន់។

ជនប្រដាប់អាវុធបានបើកការបាញប្រហារដោយមិនរើសមុខមកលើសហគមន៍២០កន្លែង ហើយក្រៅពីអ្នកដែលបានបាត់បង់ជីវិតគឺក៏មានអ្នករងរបួសដល់ទៅ​៣០០ នាក់។

មកដល់ដើមឆ្នាំ២០២៤ នេះហើយគេនៅមិនទាន់ដឹងថា តើក្រុមប្រដាប់អាវុធនេះជានរណាឡើយ ដោយគេគ្រាន់តែដឹងថា ជនប្រដាប់អាវុធគឺចេញមកពីព្រៃ ជាកន្លែងដែលសហគមន៍ កំពុងតែដណ្តើមគ្នាកាន់កាប់ដីធ្លីដើម្បីចិញ្ចឹមសត្វ៕

Daily Program

Livesteam thumbnail