មនុស្សជាង១០០០ នាក់ស្លាប់នៅក្នុងអំឡុងធម្មយាត្រានៅទីក្រុង មេកា

សាសនិកមូស្លីមជាង ១០០០ នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ដោយសារតែរលកកំដៅ នៅពេលដែលសាសនិកអ៊ីស្លាមបានប្រមូលផ្តុំគ្នាធ្វើធម្មយាត្រាសាសនា​តាមជំនឿ​នៅទីក្រុងមេកា ។

តាមសេចក្តីរាយការណ៍ភាគច្រើននៃអ្នកដែលបានបាត់បង់ជីវិត គឺជាអ្នកដែលមិនបានចុះឈ្មោះត្រឹមត្រូវដើម្បីចូលរួមពិធីបុណ្យសាសនាដ៏សំខាន់មួយនេះ ខណៈដែលរលកកំដៅបាន​កើនឡើង នៅទីនោះ ។

វ៉ាទីកង់ញូវបានរាយការណ៍ថា ភាគច្រើននៃអ្នកដែលបានបាត់បង់ជីវិតគឺជាជនជាតិអេហ្ស៊ីប បន្ទាប់ពីពួកគេនាំគ្នាធ្វើដំណើរទៅទីក្រុង មេកា ។ ជនរងគ្រោះដល់ជីវិតផ្សេងទៀតនៅក្នុងហេតុការណ៍នោះ ក៏មាន ពលរដ្ឋម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្សកដានី ប៉ាគីស្ថាន ទុយនេស៊ី និង​អ៊ីរ៉ង់ជាដើម ។

ជនជាតិអេហ៊្សីបត្រូវបានគេរាយការណ៍ថា បានស្លាប់រហូតដល់ទៅ​៦០០ នាក់ ហើយនៅពេលនេះអាជ្ញាធរអេហ្ស៊ីបបានកំពុងតែធ្វើការសើបអង្កេត ។

ចំនួនអ្នកស្លាប់នេះគឺជាតួលេខបឋមប៉ុណ្ណោះ ហើយគេរំពឹងថា នឹងមានបន្ថែមទៀតពីព្រោះព័ត៌មានគឺកំពុងតែប្រមូល៕

Daily Program

Livesteam thumbnail