ព្រះសហគមន៍មួយនៅឥណ្ឌាប្រើប្រាស់ការកែច្នៃឡើងវិញដើម្បីបម្រើកិច្ចការផ្សេងៗនៅក្នុងសហគមន៍
ព្រះសហគមន៍កាតូលិកមួយនៅទីក្រុង មុំបៃប្រទេសឥណ្ឌា បានកំពុងតែប្រើប្រាស់សម្ភារៈកែច្នៃឡើងវិញពីសំណល់នានាដើម្បីលើកតម្លើងការកៃច្នៃលុបបំបាត់ផលប៉ះពាល់ផ្សេងៗដោយកាកសំណល់ ។
ដើម្បីអបអរសារទរនូវរដូវកាលនៃការកែច្នៃនិងការបង្កើតឡើងវិញ និង កាត់បន្ថយការប្រើប្រាស់ធនធានខ្ជះខ្ជាយក្រុមការងារមួយនៃព្រះសហគមន៍ក្នុងតំបន់ហ្គាដា ( Dadar) ដែលជាតំបន់ដែលមានប្រជាជនរស់នៅយ៉ាងច្រើនកុះករនៅកណ្តាលទីក្រុង Mumbai បានបង្កើតការតាំងបង្ហាញមួយ ដោយមានការគាំទ្រពីការិយាល័យបរិស្ថានប្រចាំអគ្គភូមិភាគ ។ ការតាំងបង្ហាញនេះឆ្លុះបញ្ចាំងពីអត្ថន័យនៃទឹកក្នុងនាមជាប្រភពនៃជីវិត និង ក្តីសង្ឃឹម នៅចំពេលដែលមានបញ្ហាប្រឈមផ្នែកបរិស្ថាន រួមទាំងក្តីបារម្ភអំពីការខ្វះខាតទឹក ការបំពុល និងទឹកជំនន់នៅក្នុងទីក្រុងដ៏ធំរបស់ឥណ្ឌាមួយនេះ។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី ៧ ហើយនឹងបន្តរហូតដល់ថ្ងៃទី ២០ ខែកញ្ញា ដែលជាពេលដែលព្រះសហគមន៍នឹងប្រារព្ធពិធីថ្វាយអភិបូជាពិសេសសម្រាប់ រដូវកាលនៃការបង្កើតថ្មី។
នៅក្នុងកម្មវិធីនេះ គ្រីស្តបរិស័ទក៏ត្រូវបានលើកទឹកចិត្តឲ្យរិះគិតលើការប្រុងប្រយ័ត្ននិងការសន្សំសំចៃទឹក ពីព្រោះទឹកគឺជាប្រភពនៃជីវិត ហើយក៏ជាប្រភពដ៏មានតម្លៃសម្រាប់ជំនឿ ជាក់ស្តែងដូចជាពិធីជ្រមុជទឹកជាដើម៕
