ព្រះសហគមន៍ត្រែងត្រយឹង សម្ពោធអគារសកម្មភាពថ្មី ក្រោមអធិបតីភាពលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ
ព្រះសហគមន៍ត្រែងត្រយឹង សម្ពោធអគារសកម្មភាពថ្មី ក្រោមអធិបតីភាពលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អមដោយលោកសិលា សួនហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍ភូមិភាគភ្នំពេញ ជាមួយលោកបូជាចារ្យជាច្រើនអង្គ នាថ្ងៃទី១៣ ខែធ្នូ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីសម្រួលដល់កិច្ចការងារសកម្មភាពព្រះវិហារសន្តម៉ាតាំង នៃព្រះសហគមន៍នេះ។
ក្នុងបរិបទសង្គ្រាមរវាងកម្ពុជានិងថៃ លោកអភិបាល អូលីវីយ៉េបានជំរុញអោយគ្រីស្តបរិស័ទ អធិដ្ឋាន និងបន្តសកម្មភាពមេត្តាករុណា។
លោកថា យើងជាគ្រីស្តបរិស័ទ យើងមានអំណាចមួយគឺអធិដ្ឋាន។ អធិដ្ឋានដើម្បីអោយសុខសន្តិភាពយាងមក «មិនថ្ងៃស្អែក មិនខាងស្អែក តែថ្ងៃនេះ»។ យើងអធិដ្ឋានជាមួយព្រះនាងម៉ារី ដែលជាក្សត្រីនៃសន្តិភាព «ដើម្បីបិទសំឡេងអាវុធ»។
លោកបន្ថែមថា «សង្គ្រាម គឺបំផ្លាញ មិនរកឃើញអ្វីទេ បំផ្លាញអ្វីទាំងអស់ ជីវិត អាគារ សមទ្ធផល និងសន្តិភាព ដែលយើងខិតខំកសាងច្រើនឆ្នាំ។»
លោកអភិបាលបានជំរុញ អោយមានសាមគ្គីភាព រវាងបងប្អូនគ្រីស្តបរិស័ទជាជាមួយបងប្អូនឯទៀតៗ យើងត្រូវចូលរួមសហការ មានចិត្តសាមគ្គី ព្រោះយើងជាប្រជាជនតែមួយ ដើម្បីកសាងសន្តិភាព។
«កសាងសន្តិភាព! មានតែសន្តិភាពណែនាំអោយយើងមានសុខដុមរមនា អភិវឌ្ឍន៍ និងមានកម្លាំង ដែលនាំអោយជីវិតរបស់យើងទៅមុខតទៅទៀត» លោកអភិបាលបញ្ជាក់។
ក្នុងកម្មវិធីនេះ ក៏មានវត្តមានរបស់ មន្ទីរធម្មការនិងសាសនា និងអាជ្ញាធរដែនដី រួមនិងភ្ញៀវជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ។ ព្រះសហគមន៍ត្រែងត្រយឹង គឺជាអនុតំបន់ព្រះសហគមន៍ស្ថិតក្នុងមណ្ឌលសកម្មភាពភ្នំពេញថ្មី។ សព្វថ្ងៃព្រះសហគមន៍នេះ មានសកម្មភាពនៅតាមតំបន់ជុំវិញជាមួយកុមារកាយឫទ្ធិ នៅត្រពាំងម្រះ អង្គស្នួល និងនៅភូមិចាន់ទី។
________
The Traeng Trayeng Parish solemnly inaugurated a new activity building under the presidency of Bishop Olivier Schmitthaeusler, Apostolic Vicar of Phnom Penh, accompanied by Bishop Pierre Suon Hangly, Coadjutor Bishop of the Apostolic Vicariate of Phnom Penh, together with numerous priests.
The ceremony was held on December 13 in Traeng Trayeng Commune, Phnom Sruoch District, Kampong Speu Province, to support and enhance the pastoral mission and activities of Saint Martin Church of this parish. In the context of the conflict between Cambodia and Thailand, Bishop Olivier urged the faithful to pray and to continue works of charity. He said, “As Catholics, we have a power, and that power is prayer—prayer for peace to come, not tomorrow, not the day after, but today.
” He invited the faithful to pray with the Blessed Virgin Mary, Queen of Peace, “to silence the sound of weapons.” He added, “War is destruction. It produces nothing; it destroys everything—lives, buildings, achievements, and the peace that we have worked so many years to build.”
The Bishop also called for unity among Catholics and with all others, encouraging everyone to work together in a spirit of solidarity, because we are one people called to build peace. “Build peace! Only peace leads us to harmony, development, and the strength that enables our lives to move forward,” the Bishop emphasized.
The celebration was also attended by representatives of the Department of Ministry of Cults and Religions of Kampong Speu, local authorities, as well as many national and international guests.
Traeng Troyeng Parish is a sub–pastoral center within the Phnom Penh Thmey Pastoral Center. At present, the parish carries out pastoral and catechetical activities in the surrounding areas, particularly programs for children in Trapeang Mrah, Angk Snuol, and Chan Ti Village.