ព្រះសហគមន៍កាតូលិកអាស៊ី ត្រូវបានជំរុញឲ្យបង្កើនការប្រកាសដំណឹងល្អដល់យុវជន

មន្រ្តីនៃលេខាធិការដ្ឋានមហាសន្និបាតព្រះសហគមន៍កាតូលិកបានលើកកំពស់ និងជំរុញឲ្យ ព្រះសហគមន៍កាតូលិកនៅអាស៊ីបន្តនិងបង្កើនការយកចិត្តទុកដាក់នៅលើការប្រកាសដំណឹង ល្អដល់យុវជន។

លោកកាឌីណាល់ ម៉ារីយូ ហ្រ្គិច (Mario Grech ) អគ្គលេខាធិការនៃលេខាធិការដ្ឋានមហាស   ន្និបាតលោកអភិបាលបាន មានប្រសាសន៍ថា «ព្រះសហគមន៍កាតួលិកនៅអាស៊ី អាចជាមន្ទីរពិសោធដ៏មានអានុភាពសម្រាប់ពិសោធន៍ជាមួយយុទ្ធសាស្ត្រគ្រូអប់រំជំនឿដែលមានបំណងប្រ​កាសដំណឹងល្អដល់យុវជន ដើម្បីឲ្យយុវជនកា្លយជាអ្នកបន្តវេននៅលើបេសកម្មនៃសាសនទូត​»។

លោកកាឌីណាល់បានថ្លែងនៅក្នុងសុន្ទរកថា បែបនេះនៅក្នុងពេលដែលព្រះសហគមន៍កាតូលិកនៅហ្វីលីពិនបានរៀបចំសន្និសីទស្តីពីការប្រកាសដំណឹងល្អមួយនៅក្នុងទីក្រុងម៉ានីល កា​លពីចុងសប្តាហ៍មុន។

លោកកាឌីណាល់បានសង្កត់ធ្ងន់ថា គ្រិស្តបរិស័ទនៅអាស៊ីត្រូវតែមានគំនិតផ្តួចផ្តើមក្នុងការលើ​កទឹកចិត្តអ្នកបន្តវេនដើម្បីបន្តភាពភ្លឺស្វាងខាងជំនឿនៅក្នុងតំបន់ និងសាកល។

យោងតាមរបាយការណ៍របស់ក្រុមសមាជិកអន្តរសភាក្រុមលោកអភិបាលព្រះសហគមន៍កាតូលិ​កទ្វីបអាស៊ីបានឲ្យដឹងថា យុវជននៅអាស៊ីមានចំនួនដល់ទៅ ៦៥% នៃប្រជាជនទូទៅ ហើ​យ ​ចំនួន​យុវជន​នៅ​អាស៊ី​នៅតែ​កើនឡើង​ជា​លំដាប់​​។

លោកកាឌីណាល់បានសង្កត់ធ្ងន់ថាប្រទេសកូរ៉េខាងត្បូងនឹងធ្វើជាម្ចាស់ផ្ទះនៃទិវាយុវជនពិភពលោកនៅឆ្នាំ ២០២៧ ដែលព្រឹត្តិការណ៍នោះនឹងបង្ហាញពីសារសំខាន់របស់ទ្វីបខាងជំនឿ ។  លោកបានបន្តថា នៅពេលនេះ សូម្បីតែនៅក្នុងចំណោមក្រុមគ្រូអប់រំជំនឿក៏ត្រូវការនូវការចូលរួមពីក្រុមយុវជនផងដែរ៕

Daily Program

Livesteam thumbnail