ព្រះសហគមន៍កាតូលិកហ្វីលីពីនគាំទ្រយុទ្ធនាការដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត
ព្រះសហគមន៍កាតូលិកនៅប្រទេសហ្វីលីពីនបានគាំទ្រយុទ្ធនាការសម្តែងលើឆាកមួយដែលមានគោលបំណងបង្កើនការយល់ដឹងអំពីសុខភាពផ្លូវចិត្ត និងសុខុមាលភាព ដោយសង្ឃឹមថានឹងផ្តល់អំណាចដល់បុគ្គល និងសហគមន៍ឱ្យឆ្លើយតបដោយការអាណិតអាសូរ និងការគាំទ្រលើជនរងគ្រោះដោយជំងឺផ្លូវចិត្ត។
លោកបូជាចារ្យ អេនឌី ភីឌ័ លូប៊ី ( Andy Peter Lubi) ដែលទទួលបន្ទុកនិងជាសកម្មជនរបស់ព្រះសហគមន៍មួយរូបបានមានប្រសាសន៍ថា យើងកំពុងឆ្លងកាត់ការតស៊ូលាក់កំបាំងជាច្រើន ហើយជារឿយៗជនរងគ្រោះគ្មានសំឡេង។ យុទ្ធនាការនេះ គឺជាមធ្យោបាយមួយបង្កើនការយល់ដឹង និងស្មារតី ដើម្បីឱ្យមនុស្សអាចជួយគ្នាទៅវិញទៅមក និងលើកកម្ពស់សុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់ពួកគេ”។
លោកបានឲ្យដឹងថា យុទ្ធនាការនេះ គឺដំណើរការឡើងតាមរយៈល្ខោននិយាយបែបពាក់កណ្តាលតន្រ្តី ដោយបង្ហាញនូវបញ្ហានៃជំងឺធ្លាក់ទឹកចិត្ត និងការយល់ដឹងអំពីសុខភាពផ្លូវចិត្ត។
លោកបូជាចារ្យបានបញ្ជាក់ថា កម្មវិធីនេះវាគឺជាកញ្ចក់ដ៏មានឥទ្ធិពលមួយដែលឆ្លុះបញ្ចាំងពីបញ្ហានៅក្នុងសង្គមដែលកំពុងតែប្រឈម៕