ព្រះសហគមន៍កាតូលិកម៉ុងរ៉េអាលស្វាគមន៍ការវិលត្រឡប់នៃវត្ថុបុរាណជនជាតិភាគតិច
វត្ថុបុរាណជនជាតិដើមភាគតិចដែលត្រូវបានសម្តេចប៉ាបឡេអូទី១៤ បញ្ជូនទៅសហគមន៍ជនជាតិដើមភាគតិចកាណាដាវិញនោះ ត្រូវបានបញ្ជូនដល់ហើយ។
ទីភ្នាក់ងារព័ត៌មានកាតូលិក បានរាយការណ៍ថា ការមកដល់នៃវត្ថុបុរាណទាំងនេះ ត្រូវបានរៀបចំស្វាគមន៍នៅក្នុងពិធីមួយនៅទីក្រុងម៉ុងរ៉េអាល់។
លោកអគ្គអភិបាល រីឆាត ស្មីត អភិបាលនៃព្រះសហគមន៍កាតូលិក ភូមិភាគក្រុងវាន់គូវ័រ បានមានប្រសាសន៍ថា វត្ថុវប្បធម៌ជនជាតិដើមភាគតិចទាំង ៦២ ដុំ ដែលទទួលបានពីវ៉ាទីកង់ គឺជា "អំណោយដែលផ្តល់ឱ្យដោយអំណរ" និងជាជំហានដ៏សំខាន់មួយក្នុងការកសាងទំនុកចិត្តឡើងវិញរវាងព្រះសហគមន៍កាតូលិក និងជនជាតិដើមភាគតិចនៅកាណាដា។
គួររម្លឹកថា វត្ថុបុរាណទាំងនេះត្រូវបានសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ រៀបចំប្រគល់ឲ្យជនជាតិដើមភាគតិច បន្ទាប់ពីសម្តេចបានយាងត្រឡប់ពីកាណាដា ប៉ុន្តែទ្រង់ក៏ចូលទិវង្គត ទើបសម្តេចប៉ាបឡេអូទី១៤បានអនុម័តស្របតាមបំណងប្រាថ្នារបស់អតីតសម្តេចប៉ាប៕