ព្រះសហគមន៍កាតូលិកនៅសេប៊ូអំពាវនាវរកជំនួយនិងសាមគ្គីភាព

លោកអាលបឺតូ អុយ ( Alberto S. Uy) អគ្គអភិបាលនៃព្រះសហគមន៍ភូមិភាគសេប៊ូ បានអំពាវនាវរកជំនួយពីសាធារណជន បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦,៩ រិចទ័រ ដែលបានវាយប្រហារខេត្តកោះមួយនេះកាលពីថ្ងៃទី ៣០ ខែកញ្ញា។
លោកបានជំរុញឱ្យគ្រីស្តបរិស័ទ ឆ្លើយតបដោយការអធិស្ឋាន ការសួរសុខទុក្ខ និងការគាំទ្រសម្ភារៈ ហើយបានណែនាំព្រះសហគមន៍កាតូលិកឱ្យចាប់ផ្តើមរៀបចំកម្មវិធីជំរុញមូលនិធិ និងការបរិច្ចាគដោយសប្បុរសសម្រាប់សហគមន៍ដែលរងផលប៉ះពាល់។
នៅក្នុងសារវីដេអូបង្ហោះនៅលើទំព័រ Facebook របស់អគ្គអភិបាល អ៊ុយ បាននិយាយជាភាសានៅក្នុងតំបន់ ថា "ក្នុងនាមជាអ្នកគង្វាល របស់អ្នកនៅទីនេះនាទីក្រុងសេប៊ូ ខ្ញុំសូមអំពាវនាវដល់អ្នកគ្រប់គ្នាឱ្យជួយតាមគ្រប់មធ្យោបាយដែលយើងអាចធ្វើបាន ដើម្បីសុវត្ថិភាព និងសុខុមាលភាពរបស់អ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដី។
លោកបានបញ្ជាក់ថា “បងប្អូនប្រុសស្រីជាទីស្រលាញ់ ខ្ញុំសូមស្នើរទៅអ្នកដោយស្មោះអស់ពីចិត្ត ជាពិសេសអ្នកនៅក្នុងព្រះសហគមន៍កាតូលិករបស់យើង ខ្ញុំបានណែនាំបូជាចារ្យ និងអ្នកសម្របសម្រួលព្រះសហគមន៍កាតូលិករួចហើយ ដើម្បីចាប់ផ្តើមរៀបចំកម្មវិធីរៃអង្គាសប្រាក់ ឬប្រមូលជំនួយណាមួយដែលយើងអាចផ្តល់ដល់ជនរងគ្រោះដោយការរញ្ជួយដីនៅទីនេះក្នុងទីក្រុងសេប៊ូ។
ការរញ្ជួយដីដែលរហូតមកដល់ពេលនេះបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៧២ នាក់និងរបួសជាង ២៩០នាក់៕
Daily Program
