ពិភពលោកស្វាគមន៍មហាក្សត្រថ្មីមួយអង្គ​

ក្រោយពេលដែលម្ចាសក្សត្រីយ៉ានី ម៉ាហ្រ្គេត ទី២ នៃប្រទេសដាណឺម៉ាកដាក់រាជ្យភ្លាមៗក្រោ​យគ្រងអស់រយៈពេល ៥២​ឆ្នាំ បុត្រារបស់ទ្រង់គឺព្រះអង្គម្ចាស់ ហ្រ្វេដឺរិច ទី១០ បានឡើងគ្រងរាជក្លាយជាមហាក្សត្ររបស់ប្រទេសនេះ ជាផ្លួវការ។​

ព្រះអង្គម្ចាស់ ហ្វេ្រដឺរិច ទី១០ បានក្លាយជាមហាក្សត្រនៃរាជាណាចក្រមួយនេះនៅអឺរ៉ុប នៅក្នុងព្រះជន្ម៥៥ វស្សា ហើយអគ្គមហេសីរបស់ទ្រង់ ព្រះនាង ម៉ារី ដូណាល់សាន់ (Mary Donaldson)ដែលជាស្រ្តីដើមកំណើតអូស្រ្តាលី ក៏បានក្លាយជាម្ចាស់ក្សត្រី។

ពិធីតែងតាំងនេះ​បានធ្វើឡើងក្រោមការចូលរួមអបអរដោយប្រជាពលរដ្ឋដាណឺម៉ាករាប់សិបនាក់ ក្រោមសក្ខីភាពដោយផ្ទាល់របស់លោកស្រី មេត ហ្រ្វេឌឺរិចសេន (Mette Frederiksen ) នាយករដ្ឋមន្រ្តីនៃប្រទេសនេះ ។​

នៅពេលនេះដាណឺម៉ាកជារាជាណាចក្រមួយ ដែលកំពុងតែមានបញ្ហាព្រួយបារម្ភជាច្រើនពាក់ព័ន្ធនឹង បញ្ហាអន្តោប្រវេសន៍ និងគោលបំណងពង្រឹងទំនាក់ទំនងការពារជាតិជាមួយបណ្តាប្រទេសនៅក្នុងតំបន់ ណ័ឌិក (Nordic) ផ្សេងទៀតដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងប្រឆាំងចំពោះអ្វីដែលប្រទេសនេះចាត់ទុកជាការគំរាមកំហែងរបស់រុស្ស៊ីទាំងនៅក្នុងតំបន់អាកទិក និងសមុទ្របាល់ទិក ចំពេលផ្ទុះសង្គ្រាម នៅអ៊ុយក្រែន៕

Daily Program

Livesteam thumbnail