ផលនៃសង្រ្គាមកាន់តែទារុណសម្រាប់កុមារនៅហ្គាស្សា
វ៉ាទីកង់ញូវបានរាយការណ៍ថា កុមារៗនៅហ្គាហ្សាកំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌ដែលមិនធ្លាប់មានពីមុនមក ចំពេលដែលជម្លោះបានបំផ្លាញគ្រប់យ៉ាង ហើយអាកាសធាតុក៏កាន់តែអាក្រក់ដែលនាំឲ្យកុមារកំពុងស្ថិតនៅក្នុងភាពលំបាកបំផុត។
លោកស្រី រ៉ូសាលៀ បូឡេន (Rosalia Bollen) ប្រធានផ្នែកទំនាក់ទំនងរបស់យូនីសេហ្វប្រចាំតំបន់ហ្គាហ្សាបានចង្អុលបង្ហាញថា គ្រួសារពលរដ្ឋប៉ាឡេស្ទីនទាំងអស់កំពុងរងផលប៉ះពាល់។
លោកស្រីបានលើកឡើងថា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រដូវរងាដ៏អាក្រក់បាននាំមកនូវសីតុណ្ហភាពទាបបំផុត រហូតដល់ 4°C នៅពេលយប់ គួបផ្សំនឹងព្យុះដ៏ខ្លាំង ខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ឥតឈប់ឈរ។
គិតត្រឹមពាក់កណ្តាលខែមករា មានកុមារចំនួន៨នាក់ស្លាប់ហើយ ដែលខ្លះជាទារកទើបនឹងកើត ដោយសារតែពួកគេមិនអាចទ្រំាទ្រនិងអាកាសធាតុដ៏ត្រជាក់បាន។
លោកស្រីបានលើកឡើងថា ពលរដ្ឋនៅហ្គាស្សានៅពេលនេះ គឺខ្វះតាំងពីអាហារ ឱសថ និង ជម្រក។
លោកស្រី បាននិយាយថា កុមារនិងទារកជាច្រើននៅក្នុងស្ថានភាពនេះ ហើយឪពុកម្តាយរបស់ពួកគេទោះជាដឹងថា បុត្រធីតាពួកគេនៅក្នុងស្ថានភាពនេះ ប៉ុន្តែគ្មានជម្រើស ហើយពួកគេក៏មិនដឹងថា ត្រូវធ្វើយ៉ាងណាឲ្យទារកមានសុវត្ថិភាពដែរគឺបានត្រឹមតែបើកភ្នែកមើលស្ថានភាពដ៏វេទនារបស់ពួកគេ៕