ប្រមុខការទូតសន្តៈអាសនៈ៖ ចាំបាច់ត្រូវចរចាដើម្បីបញ្ឈប់សង្គ្រាម

លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ (Paul Richard Gallagher) រដ្ឋមន្រ្តីទទួលបន្ទុក កិច្ចការទំនាក់ទំនងជាមួយរដ្ឋនិងអង្គការអន្តរជាតិបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ការចរចាងគឺចាំបាច់ណាស់ដើម្បីបញ្ឈប់សង្រ្គាមដែលកំពុងតែកើតឡើងនានា ។

វ៉ាទីកង់ញូវបានរាយការណ៍ថា លោកបានលើកឡើងបែបនេះបន្ទាប់ពីលោកបានបញ្ចប់ដំណើ​រទស្សនកិច្ចកាលពីពេលថ្មីៗនេះទៅកាន់ប្រទេសម៉ុងតេណេហ្គ្រោ ដែលជាប្រទេសមួយ នៅតំបន់បាល់កង់។

លោកអគ្គអភិបាបានប្រាប់ទូរទស្សន៍អ៊ីតាលីមួយថា នៅក្នុងដំណើររបស់លោកជាបន្តបន្ទាប់មកនេះគឺលោកបាន ពិភាក្សាអំពីអនាគតនៃទ្វីបអឺរ៉ុប និងពិភពលោក រួមជាមួយនឹងសង្គ្រាមនៅអ៊ុយក្រែន និងដែនដីបរិសុទ្ធ ដោយបានរំលឹកឡើងវិញនូវការគាំទ្ររបស់សន្តអាសនៈ សម្រាប់ដំណោះស្រាយរដ្ឋពីរ។

លោកអគ្គអភិបាលក៏បានលើកឡើងពី ការវាយប្រហារ «ដ៏គួរឱ្យភ័យខ្លាច» នៅទីក្រុងមូស្គូ អស្ថិរភាពទូទៅនៅអឺរ៉ុប និងពិភពលោក និងការទទូចលើ «ការធ្វើការដើម្បីសន្តិភាព និងការព្យាយាមលើកកម្ពស់សន្តិភាព» នៅអ៊ុយក្រែន តាមរយៈការចរចា និងការការពារដែលមិនត្រឹមតែដោយអាវុធប៉ុណ្ណោះទេ ប៉ុន្តែជាមួយនឹងកិច្ចព្រមព្រៀង។

លោកអគ្គអភិបាលក៏បានសំដែងមតិខ្លះៗ ដល់ហានិភ័យនៃការកើនឡើងកំដៅលើអាវុធនុយក្លេអ៊ែរ។

លោកអគ្គអភិបាលបានលើកឡើងអំពីបញ្ហានៅដែនដីបរិសុទ្ធដោយក្តីសង្ឃឹមក្នុង «ដំណោះស្រាយប្រជាជនពីរ រដ្ឋពីរ» និងបានលើកឡើងពីទុក្ខសោករបស់លោកចំពោះស្ថានភាព «មហន្តរាយ» នៅតំបន់ហ្គាហ្សា៕

Daily Program

Livesteam thumbnail