ប្រធានាធិបតីអ៊ុយក្រែនអរគុណការគាំទ្រសន្តិភាពរបស់សម្តេចប៉ាប
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ និងលោក វូឡូឌីមៀ ហ្សាឡេនស្គី (Volodymyr Zelensky )ប្រធានាធិបតីអ៊ុយក្រែន បានរៀបចំកិច្ចសន្ទនាតាមទូរសព្ទរួមគ្នា កាលពីពេលថ្មីៗកន្លងទៅនេះ។
តាមសេចក្តីរាយាករណ៍របស់វ៉ាទីកង់ញូវបានឲ្យដឹងថា លោក ហ្សាឡេនស្គី បានឲ្យដឹងអំពីព័ត៌មាននេះនៅលើបណ្តាញសង្គមរបស់លោក ។
នៅក្នុងជំនួបនោះ លោកបានសំដែងនូវអំណរគុណដល់សម្តេចប៉ាបដែលបានគាំទ្រផែនការសន្តិភាពរបស់អ៊ុយក្រែន ជាពិសេសគឺការគាំទ្ររូបមន្តសន្តិភាព ដែលមានការជ្រោមជ្រែងពីប្រទេសផ្សេងទៀតចំនួន ៨០ ប្រទេស ។
លោកហ្សាឡេនស្គី ក៏បានសំដែងនូវអំណរសប្បាយនិងសេចក្តីអំណរចំពោះសារជូនពររបស់សម្តេចប៉ាប នៅថ្ងៃបុណ្យព្រះយេស៊ូប្រសូត្រ។
លោកបានបញ្ជាក់នៅលើបណ្តាញសង្គម X របស់លោកថា លោកពេញចិត្តនិងសូមអរគុណនូវការគាំទ្ររបស់វ៉ាទីកង់ចំពោះការងារនិងបេសកម្មរបស់អ៊ុយក្រែន ។
សម្តេចប៉ាប និងលោកហ្សាឡែនស្គី គឺបានជួបគ្នាជាបន្តបន្ទាប់ទាំងជំនួបដោយផ្ទាល់ និងជំនួបតាមទូរសព្ទ៕