ប្រទេសចិន និងវ៉ាទីកង់កំពុងធ្វើការកសាងស្ពាននៃទំនាក់ទំនងបន្ថែម
វ៉ាទីកង់ញូវបានរាយការណ៍ថា ទីស្នាក់ការកណ្តាលរបស់ប្រព័ន្ធផ្សព្វផ្សាយវ៉ាទីកង់កាលពីពាក់កណ្តាលខែធ្នូកន្លងទៅថ្មីៗនេះ គឺបាន រៀបចំព្រឹត្តិការណ៍សម្ពោធសៀវភៅថ្មីមួយក្បាលដែលនិពន្ធឡើយដោយជនជាតិចិន ឈ្មោះ ជៀរ៉េតូ យ៉ាន់ ( Chiaretto Yan) ដែលមានចំណងជើងថា "ក្តីស្រមៃចិនរបស់ខ្ញុំ៖ ការសន្ទនា និងការរួមរស់ជាមួយនឹងសាសនាគ្រីស្ត"។
នៅពេលនោះ លោក យ៉ាន បានលើកឡើងថា លោកសរសេរសៀវភៅនេះដោយសារតែលោកមានក្តីស្រមៃថា លោកនឹងក្លាយជាស្ពានផ្សារភ្ជាប់រវាងកាតូលិក និងប្រទេសចិន។
លោកសង្ឃឹមថា សម្តេចប៉ាបអាចមកទស្សនកិច្ចនៅប្រទេសចិន ហើយប្រទេសចិនក៏អាចស្វាគមន៍ពន្លឺនៃដំណឹងល្អបន្ថែមទៀត។
លោក យ៉ាន់ ពន្យល់ថា ក្តីស្រមៃនេះមានឫសគល់នៅក្នុងជំនឿ គឺថា សម្រាប់វប្បធម៌ចិន សាសនាគ្រីស្តមិនមែនជាសាសនាបរទេសទេ ប៉ុន្តែជាដៃគូសន្ទនាដែលអាចធ្វើទៅបាន។
លោកបានមានប្រសាសន៍ថា មនុស្សគ្រប់រូប មានបំណងប្រាថ្នាជាសកលសម្រាប់សេចក្ដីពិត សេចក្ដីល្អ ភាពស្រស់ស្អាត និងសេចក្ដីស្រឡាញ់។
លោក យ៉ាន បានបន្តថា លោកជាគ្រីស្តសាសនិកកាតូលិក ហើយលោកក៏ជាជនជាតិចិន ដូច្នេះលោកសង្ឃឹមថា ជំនឿអាចនឹងផ្តល់កំណើតនៃក្តីស្រមៃនេះ៕