បំណុលជាក្តីកង្វល់ដ៏ចំបងរបស់សន្តអាសនៈនៅក្នុងអំឡុងឆ្នាំករុណាទិគុណ
វ៉ាទីកង់ញូវបានរាយការណ៍ថា ព្រះសហគមន៍កាតូលិកនៅក្នុងរយៈពេលពេញមួយឆ្នាំព្រះមហាករុណាទិគុណ គឺគ្រីស្តបរិស័ទបានធ្វើកិច្ចការជាច្រើនប្រឆាំងនឹងបញ្ហាបំណុល ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយវានៅតែជាក្តីកង្វល់ ។
តាំងពីពេលសម្តេចប៉ាបហ្រ្វង់ស៊ីស្កូនៅមានព្រះជន្ម ទ្រង់យកចិត្តទុកដាក់ណាស់អំពីបញ្ហាបំណុលនេះ ហើយសម្តេចប៉ាបឡេអូទី១៤ ក៏មិនបាននៅស្ងៀមដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយបញ្ហាបំណុល នេះ គឺនៅតែមានហានិភ័យ ។
យោងតាមស្ថិតិដែលផ្តល់ដោយអង្គការការីតាសអន្តរជាតិ បានឲ្យដឹងថា ប្រទេសយ៉ាងហោចណាស់ចំនួនដល់ទៅ៥៤កំពុងស្ថិតក្នុងវិបត្តិបំណុលនាពេលបច្ចុប្បន្ននេះ ខណៈដែលកាលពី១០ ឆ្នាំមុន គឺមានតែ ២២ ប្រទេសប៉ុណ្ណោះ ។
ប្រភពដដែលបានឲ្យដឹងថា អាហ្រ្វិកច្រើនជាងគេ ពោលគឺ ៣៤ ប្រទេសបានកំពុងតែរងនូវវិបត្តិហិរញ្ញវត្ថុដោយសារតែបំណុលនេះ៕