បេសកជនវ៉ាទីកង់៖ ពិភពលោកសូមទូលអង្វរព្រះជាម្ចាស់រឿងសន្តិភាព

ក្រោយពីបញ្ចប់បេសកកម្មនៅដែនដីពិសិដ្ឋតបតាមការស្នើសុំរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ លោ​កកាឌីណាល់ ខុនរ៉ាត ក្រាជូវស្គី (Konrad Krajewski) បានមានប្រសាសន៍ថា​ យើងទាំងអស់គ្នាសូមបន្តទូលអង្វរព្រះជាម្ចាស់ដើម្បីឲ្យទ្រង់បង្ហាញនូវផ្លូវដែលនឹងអាចធ្វើដំណើរទៅរកសន្តិភាព ។

លោកបានចែករំលែកថា ទីណាដែលមានសង្រ្គាមគឺទុក្ខវេទនា និងសេចក្តីសោកសង្រេងគឺមាននៅទីនោះ។​

លោកបានបន្តទៀតថា ៖ «ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ដែនដី​បរិសុទ្ធ​ប្រកបដោយជំនឿ និង​ការ​អធិ​ស្ឋាន ហើយគ្រប់ទីកន្លែងនៃសង្រ្គាមទាំងនោះគឺមានតែ ​ការ​ស្អប់​ខ្ពើម ការរិះគិតអំពីការ​សងសឹក ​ខ្វះ​ទឹក ខ្វះអាហារ និងខ្វះ​អគ្គិសនី ហើយ សូម្បីតែក្នុងអំឡុងពេលបុណ្យព្រះយេស៊ូប្រសូត្រ​ ដែលជាថ្ងៃដ៏វិសុទ្ធបំផុតសម្រាប់ពួកយើង ក៏ពួកគេមិនឈប់ប្រយុទ្ធនិងសម្លាប់គ្នាដែរទាំងនៅ អ៊ុយក្រែន ក៏ដូចជានៅតំបន់ហ្គាហ្សា»។

លោកបានបន្តថា នៅទីនោះគឺសំបូរទៅដោយអាវុធដែលគេយកមកសម្លាប់និងបំផ្លាញគ្នាទៅវិញទៅមកយ៉ាងសាហាវ ប៉ុន្តែគ្មាននរណាមយយរិះគិតថា ជំនឿពិតជាមានកម្លាំងរំកិលភ្នំ នៃបញ្ហានិងឈានទៅបញ្ចប់ជម្លោះបានឡើយ ។

លោកបានជំរុញអោយគ្រប់ភាគីរិះគិតឡើងវិញនូវសេចក្តីមេត្តា ករុណា និងសេចក្តីស្រលាញ់  ហើ​យនៅពេលដែលគ្រប់គ្នាមានទស្សនៈបែបនេះ សន្តិភាពអាចនឹងមានរូបរាងឡើង៕

Daily Program

Livesteam thumbnail