បុរីវ៉ាទីកង់ រៀបចំបញ្ចាំងភាពយន្តឯកសារ «២០ថ្ងៃនៅទីក្រុងម៉ារីយូប៉ូល»

សមាជិកនៃស្ថាប័នការទូតដែលមានការទទួលស្គាល់ដោយសន្តអាសនៈ បានចូលរួមការបញ្ចាំ​ងផ្តាច់មុខនូវខ្សែភាពយន្តឯកសារដែលឈ្នះពានរង្វាន់អូស្ការ កាលពីចុងសប្តាហ៍កន្លងទៅនេះ ។​

ខ្សែភាពយន្តឯកសារដែលមានចំណងជើងថា «​២០ថ្ងៃនៅទីក្រុងម៉ារីយូប៉ូល» នេះគឺបានផលិតដោ​យលោក មីស្ទីឡា ឆ័ណូវ (Mstyslav Chernov)​ក្រោមការសហការរៀបចំដោយស្ថានទូត ចក្រភពអង់គ្លេស និងស្ថានទូតអ៊ុយក្រែនប្រចាំសន្តអាសនៈ។

លោកអភិបាល ប៉ាវឡូ ហុងចារុក (Pavlo Honcharuk ) អភិបាលនៃព្រះសហគមន៍ខាគៀវ​និង ហ្សាប៉ូរីសា ក្នុងប្រទេសអ៊ុយក្រែន បាននិយាយថា ៖ «វាត្រូវការភាពក្លាហានក្នុងការនិយាយការពិត ហើយភាពក្លាហានគឺមិនអាចទៅរួចទេបើគ្មានការសប្បុរស»។

ព្រឹត្តិការណ៍បញ្ចាំងភាពយន្តឯកសារផ្តាច់មុខសម្រាប់ស្ថាប័នការទូតបានធ្វើឡើងនៅថ្ងៃពុធ ទី ២​៩ ខែឧសភា ឆ្នាំ ២០២៤ នៅរោងមហោស្របក្នុងបុរីវ៉ាទីកង់។

ព្រឹត្តិការណ៍នេះបានចាប់ផ្តើមជាមួយនឹងសុន្ទរកថាស្វាគមន៍ពីឯកអគ្គរដ្ឋទូតអង់គ្លេស លោក គ្រី​ស្តូហ្វ័ ត្រូត ( Christopher Trott ) និង ឯកអគ្គរដ្ឋទូតអ៊ុយក្រែន លោក អេនឌ្រី យូរ៉ាហ្វ ( Andriy Yurash)។

ខ្សែភាពយន្តនេះគឺត្រូវបានផ្តិតយកទិដ្ឋភាពនៅក្នុងទីក្រុងក្នុង រយៈពេលបីសប្តាហ៍ដំបូងនៃការលុកលុយរបស់រុស្ស៊ីទ្រង់ទ្រាយធំនៅអ៊ុយក្រែនត្រូវ៕

Daily Program

Livesteam thumbnail