នាវាដឹកយន្តហោះទី៣ របស់ចិន ស្ថិតនៅលើ​ចំនុចនៃការចាប់ផ្តើមសាកល្បង

ដាក់ឲ្យដំណើរការ​នៅខែមិថុនា ឆ្នាំ២០២២ នាវា CNS Fujian នាវាដឹកយន្តទីបី​ដែលចូលរួម​ជាមួយយោធារំដោះប្រជាជនចិន PLA ថ្មីៗនេះ បានចាកចេញពីការដ្ឋានសាងសងនាវា ចៀន ណាន នៅភាគខាងជើងទីក្រុង សៀងហៃ ដើម្បីឆ្ពោះទៅកាន់តំបន់ទឹកចុងក្រោយ​នៃទន្លេ យ៉ាងសេចូលសមុទ្រ​ ដោយការអូសរបស់នាវាសណ្តោងជាច្រើន។ ប្រតិបត្តិការនេះកើតមាន ឡើង បន្ទាប់ពីមានការសាកស្បងនូវ​ប្រព័ន្ធ​រុញច្រានរបស់នាវាផ្ទុកយន្តហោះ កាលពីថ្ងៃទី២១ ខែ​មេសា។

អ្វីៗ ធ្វើឡើងឲ្យគេគិតទៅដល់ យុទ្ធនាការដំបូងនៃការសាងល្បង​នៃនាវាថ្មីនេះ ដែលនៅ​លើ​ចំនុចនៃការចាប់ផ្តើម។ ប្រាកដណាស់ថា វាមានរឿងជាច្រើនដែលត្រូវធ្វើចាំបាច់មុននឹង​ដាក់​វា​ឲ្យចូលទៅក្នុងសេវាកម្មសកម្ម។ លើសពីនេះ នាវានេះ ក៏មានការអភិវឌ្ឍថ្មីជាច្រើន បើ ប្រៀប​ធៀប​នឹង​នាវាដឹកយន្តហោះពីរផ្សេងទៀត ដែលបាន​ដំណើរការរួចហើយ គឺនាវា CNS Liaoning និងនាវា CNS Shandong។ ដោយមានទម្ងន់យ៉ាងហោចណាស់ ៨០០០០តោន និង​មាន​​បណ្តោយ ៣២០ម៉ែត្រ នាវា CNS Fujian ត្រូវបានស្ថាបនាឡើងដោយបំពាក់​នូវ​ឧបករណ៍​ជម្រុញ​យន្តហោះ និងខ្សែទាក់ឲ្យឈប់ ដែលមានដូចជា នាវាដឹកយន្តហោះ បារាំង និង​អាម៉េរិកដែរ។  

សម្រាប់វិស័យយន្តហោះចម្បាំងលើនាវា ការផ្លាស់ប្តូរនេះ គឺធំសម្បើមណាស់ ដែល​សម្រាប់​នាវា​ផ្ទុកយន្តហោះ CNS Liaoning និង CNS Shandong មិនមាននោះទេ។

សម្រាប់ប្រព័ន្ធ CATOBAR អាចអនុញ្ញាតឲ្យនាវាផ្ទុកយន្តហោះ កាន់តែ​មានភាព បត់បែន និង​ទន់ភ្លន់​សម្រាប់​ប្រតិបត្តិការដែនអាកាស។ នៅលើនាវា CNS Fujian នឹងដាក់ឲ្យ​ដំណើរ​ការ​នូវ​យន្តហោះ​ស៊ើបការណ៍ KJ-600 និងយន្តហោះចម្បាំងទម្លាក់គ្រាប់បែក J-35 ដែលក្លាយ​ពី​យន្តហោះ​ចម្បាំង FC-31 Gyrfalcon។

រួបរាងនៃយន្តហោះប្រភេទទាំងពីរនេះ ទើបតែត្រូវបានគេថតឃើញថ្មីៗ នៅលើនាវា​ផ្ទុក​យន្តហោះ CNS Fujian។

លើសពីនេះ ដូចនាវាផ្ទុកយន្តហោះអាម៉េរិកចំណាត់ថ្នាក់ Gerald Ford នាវា CNS Fujian បាន​បំពាក់​ដោយប្រព័ន្ធរុញច្រានយន្តហោះអេឡិចត្រូម៉ាញ៉េទិច​យ៉ាងហោចណាស់ ៣ ដូច​ដែល​បាន​បញ្ជាក់​តាមរូបភាព​នៃការសាកល្បងថ្មី ដែលគេឃើញ។ បើប្រៀបធៀប​នឹងប្រព័ន្ធ​រុញ​ច្រាន ដោយប្រើចំហាយទឹក ប្រព័ន្ធបែបថ្មីនេះ បានផ្តល់នូវគុណប្រយោជន៍ជាច្រើន ដូចជា ការ​កម្រិត​ខាងយន្តការម៉េកានិចលើយន្តហោះមិនមានច្រើន ការថែរក្សាកាន់តែងាយស្រួល និង​ភាពជោគជ័យខ្ពស់នៅពេលយន្តហោះហោះឡើង។

សម្រាប់នាវាដឹកយន្តហោះអាម៉េរិក Gerald Ford ថាមពលចាំបាច់ត្រូវបានផ្តល់ដោយ ម៉ាស៊ីន​នុយក្លេអ៊ែរពីរដ៏មានកម្លាំងខ្លាំង ប៉ុន្តែនាវា CNS Fujian នៅប្រើប្រព័ន្ធរុញច្រាន​នាវា​បែប​បុរាណ។

នាវាដឹកយន្តហោះដំបូងដែលចិនបានសាងសង់ទាំងមូល គឺនាវា CNS Shandong ដែល​បាន​បញ្ឆេះ​ម៉ាស៊ីនសាកល្បង​នៅសមុទ្រ នៅឆ្នាំ២០១៨។ ប៉ុន្តែនាវានេះត្រូវការកែតម្រូវប​ន្ថែម ហើយ​ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ធ្វើឡើងនៅខែធ្នូ ឆ្នាំ២០១៩ ជាមួយនឹងការយឺតយ៉ាវ​ប៉ុន្មាន​ខែ។ ដូចគ្នាដែរ គោលដៅ​ដាក់នាវា CNS Fujian ឲ្យធ្វើប្រតិបត្តិការពេញលេញ នៅឆ្នាំ​២០២៥ គឺ​ជា​មហិច្ចតារបស់ចិន។

ទោះបីជាយ៉ាងណា ក៏ដោយ ស្នងការនយោបាយនៃកងទ័ពជើងទឹកចិន ឧត្តមនាវាឯក យ័ន ហួស្ហ៊ី បានបញ្ជាក់ថា នាវាដឹកយន្តហោះទី៤ នឹងត្រូវស្ថាបនាឡើង ដោយមិនបានបញ្ជាក់ថា តើវានឹងត្រូវប្រើម៉ាស៊ីននុយក្លេអ៊ែរ រុញច្រាន ឬយ៉ាងណា?

 

Daily Program

Livesteam thumbnail