នាយករដ្ឋមន្រ្តីសន្តអាសនៈសន្ទនាជាមួយនឹងប្រធានាធិបតីថ្មីនៃប្រទេសលីបង់

លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន (Piertro Paroline ) នាយករដ្ឋមន្រ្តីនៃសន្តអាសនៈបានជួបពិភាក្សាតាមទូរស័ព្ទជាមួយ​លោក យ៉ូសែប អាអូន (Joseph Aoun)ប្រធានាធិបតីលីបង់ថ្មីដែលទើបនឹងជ្រើសតាំងកាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៥។

វ៉ាទីកង់ញូវបានរាយការណ៍ថា ជំនួបនេះបានរៀបចំឡើងនៅក្នុងស្មារតីកក់ក្តៅ ហើយនៅក្នុងអំឡុងពេលនោះ លោកកាឌីណាល់បាន​អបអរជូន លោក យ៉ូសែប ដែលទើបតែបានជ្រើសតាំង ហើយក៏បានជូនពរលោកប្រធានាធិបតី។

នៅក្នុងឱកាសនោះ លោកកាឌីណាល់ ក៏បានមានប្រសាសន៍ទាក់ទងនឹងការតែងតាំងនាយករដ្ឋមន្រ្តីលីបង់ ហើយក៏បានប្រាប់លោកប្រធានាធិបតីថា លោកនឹងអធិដ្ឋានជូនប្រជាជនលីបង់​ ដើម្បីបង្ហាញពីស្មារតីនៃសហភាពតរតភាពរវាងលីបង់និងសន្តអាសនៈ​៕

Daily Program

Livesteam thumbnail