នាយករដ្ឋមន្ត្រីបង់ក្លាដែសជួបមន្ត្រីសង្ឃកាតូលិកផ្តោតលើ បញ្ហាជាច្រើន

កាលពីពេលថ្មីៗកន្លងទៅនេះ លោកស្រី ស៊ិក ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តីនៃ ប្រទេសបង់ក្លាដេស បានជួបពិភាក្សាជាមួយនឹងលោកអគ្គអភិបាល ខេវិន រ៉េនដាល (Kevin S. Randall) ឯកអគ្គរាជទូតសន្តអាសនៈប្រចាំប្រទេស។

ជំនួបនេះបានធ្វើឡើងនៅនិវេសនដ្ឋាន ផ្លូវការរបស់លោកស្រីរីឯខ្លឹមសានៃការពិភាក្សា គឺពាក់ព័​ន្ធនឹងពង្រឹងទំនាក់ទំនងទ្វេភាគី និងដំណើរទស្សនកិច្ចសម្តេចប៉ាបជាដើម។

លោកស្រីនិងលោកឯកអគ្គរាជទូតក៏បានផ្លាស់ប្តូរការពិភាក្សាអំពីបញ្ហាបញ្ញាសិប្បនិម្មិត ភាពសុ​ខដុមរមនានៃសាសនា ផងដែរ។

លោកស្រីនាយករដ្ឋមន្ត្រីក៏បាននិយាយផងដែរអំពីទំនៀមទម្លាប់នៃការចុះសម្រុងគ្នាខាងសា​សនានៅប្រទេសបង់ក្លាដែស ដោយសង្កត់ធ្ងន់លើការរួមរស់ដោយសន្តិភាពនៃជនមូស្លីម ហិ​ណ្ឌូ គ្រីស្តសាសនិក និងពុទ្ធសាសនិក។

ប្រទេសបង់ក្លាដែស មានប្រជាជនលើសពី ១៦០ លាននាក់ នៅក្នុងនោះមូស្លីមមានប្រមាណជា ៩០ ភាគរយ ហិណ្ឌូ​មាន​ប្រហែល ៨ ភាគរយ ខណៈ​អ្នក​ដែល​នៅ​សល់​រួម​មាន​ពុទ្ធសា​សនិ​ក និង​គ្រីស្តសាសនិក៕

Daily Program

Livesteam thumbnail