ទ្វារដ៏វិសុទ្ធនៅវ៉ាទីកង់បិទមែន ប៉ុន្តែទឹកព្រះទ័យព្រះជាម្ចាស់នៅតែបើកចំហរ
លោកកាឌីណាល់ រ៉ូណាន់ដាស ម៉ករីកាស ( Rolandas Makrickas) គណៈគ្រប់គ្រងបូជាចារ្យនៅបាស៊ីលីកា សន្តីម៉ារីដ៏ប្រសើរឧត្តម(Basilica of Santa Maria Maggiore) បានមានប្រសាសន៍ថា ទ្វារដ៏វិសុទ្ធនៅ វ៉ាទីកង់គឺបានបិទហើយកាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៥ ប៉ុន្តែព្រះជាម្ចាស់មិនបានបិទក្តីស្រលាញ់និងមេត្តាករុណារបស់ព្រះជាម្ចាស់ឡើយ។
វ៉ាទីកង់ញូវបានរាយការណ៍ថា លោកកាឌីណាល់ បានមានប្រសាសន៍នៅក្នុងអំឡុងពេលអញ្ជើញប្រកាសបិទទ្វារដ៏វិសុទ្ធនោះថា ទឹកព្រះទ័យរបស់ព្រះនៅតែបើកចំហ ហើយគ្រីស្តបរិស័ទទាំងអស់សូមបន្តស្វាគមន៍គ្នាដោយក្តីស្រលាញ់ មេត្តាករុណាគ្នាទៅវិញទៅមក។
លោកកាឌីណាល់ បានមានប្រសាសន៍ថា នៅពេលដែលយើងបិទទ្វារដ៏វិសុទ្ធនេះ យើងជឿថា ព្រះជាម្ចាស់ព្រះអង្គពិតជាមានព្រះជន្មរស់ឡើងវិញ ហើយទ្រង់នៅតែជាប្រភពនៃជីវិតថ្មីដែលមិនអាចកាត់ថ្លៃបាន។
លោកកាឌីណាល់បានបន្តទៀតថា ការមានព្រះជន្មឡើងវិញរបស់ទ្រង់ គឺបញ្ជាក់ថា ទ្រង់នៅតែ បើកចំហសម្រាប់អ្នកដែលសង្ឃឹមនិងមានទំនុកចិត្តលើទ្រង់។
លោកកាឌីណាល់ បានបន្តថា ជិតមួយឆ្នាំបានកន្លងផុតទៅហើយ ចាប់តាំងពីការបើកទ្វារនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ហើយ ការសម្រេចចិត្តបិទទ្វារនៅថ្ងៃទី២៥ ខែធ្នូ មិនមែនជារឿងចៃដន្យទេ។ លោកបានបន្តថា ថ្ងៃនេះ យើងបានឃើញទ្វារបរិសុទ្ធបិទ ប៉ុន្តែទ្វារដែលសំខាន់ពិតប្រាកដនៅតែជាទ្វារនៃបេះដូងរបស់យើង វាបើកនៅពេលដែលយើងស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៕