ទ្វារដ៏វិសុទ្ធនៃបាស៉ីលីកាសន្តីម៉ារីដ៏ប្រសេីរបានបិទហេីយ
នាថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២៥ ចំថ្ងៃបុណ្យព្រះយេស៊ូប្រសូត ដោយលោកកាឌីកាល់ អគ្គបូជាចារ្យរ៉ូឡេនដេស ម៉ាករីកាស។ លោកកាល់ឌីណាល់ បានរំលឹកផងដែរថា ទោះបីទ្វារដ៏វិសុទ្ធនេះបានបិទក៏ពិតមែន តែព្រះបេះដូងរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មរស់ឡេីងវិញ តែងតែបេីកចំហជានិច្ចសម្រាប់អស់អ្នកដែលសង្ឃឹមលេីព្រះអង្គ។ លោកបានបន្តទៀតថា ឆ្នាំនៃមហាករុណទិគុណនៃក្តីសង្ឃឹម ដែលបានប្រកាសបេីកដោយសម្តេចប៉ាបហ្រ្វង់ស៉ីស្កូ ហេីយបានបន្តដោយសម្តេចប៉ាបឡអូទី១៤ ជាសញ្ញាសម្គាល់ដែលបង្ហាញថាព្រះសហគមន៍នៅតែរស់រវេីក ព្រោះព្រះជាម្ចាស់មិនដែលបោះបង់ប្រជារាស្រ្តព្រះអង្គឡេីយ។ មិនតែប៉ុណ្ណោះវាពេលវេលាដែលព្រះសហគមន៍ប្រកាសថាព្រះជាម្ចាស់នៅជិតបង្កេីយហេីយ ហេីយសន្តិភាពអាចធ្វេីទៅបានហេីយសេចក្តីមេត្តាករុណាខ្លាំងជាងអំពេីបាប។
គួររំលឹកដែលផងថា សម្តេចប៉ាបហ្រ្វង់ស៉ីស្កូ បានប្រកាសបេីកឆ្នាំមហាករុណាទិគុណ ដែលប្រារព្ធឡេីងជារៀងរាល់២៥ឆ្នាំម្តងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ហេីយទ្វាដ៏វិសុទ្ធនៃបាស៉ីលីកាសន្តីម៉ារីដ៏ប្រសេីរឧត្តមបានបេីក កាលពីថ្ងៃទី1 មករា ឆ្នាំ២០២៥ ហេីយឆ្នាំមហាករុណាទិគុណនឹងបញ្ចប់ទាំងស្រុងនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ។