ទេសចរណ៍ និងសន្តិភាព ជាសារនៃក្តីសង្ឃឹមសម្រាប់ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤

នៅក្នុងពេលដែលពិភពលោក ប្រារព្ធទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ សន្តអាសនៈបានប្រ​កាសចេញនូវសារមួយសម្រាប់ចូលរួមអបអរនេះក្រោម ប្រធានបទ «ទេសចរណ៍ និងសន្តិភាព» ហើយជំរុញឱ្យមានការប្តេជ្ញាចិត្តចំពោះភាតរភាព និងការយោគយល់ចំពេលមានជម្លោះជា​សកល។

នៅក្នុងពេលពិភពលោកអបអរទិវាទេសចរណ៍ពិភពលោក នៅថ្ងៃទី ២៧ ខែកញ្ញាក្រសួងប្រ​កាសដំណឹងល្អ បានចេញសារមួយ ដោយបញ្ជាក់ពីការភ្ជាប់ទំនាក់ទំនងរវាងវត្ថុទាំងពីរយ៉ាងជាក់លាក់គឺ ទេសចរណ៍ និងសន្តិភាព។

នៅក្នុងសារនោះ លោកអគ្គអភិបាល រីណូ ហ្វីស៊ីចសេឡា (Rino Fisichella )ដែលជាបុព្វការីនៃ ក្រសួងនេះបានបញ្ជាក់អំពីតួនាទីសំខាន់ដែលការផ្លាស់ប្តូរវប្បធម៌តាមរយៈទេសចរណ៍អាចដើរតួក្នុងការជំរុញសន្តិភាព។

លោកមានប្រសាសន៍ថា ៖ «ការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននិងប្រជាជនជា ស្វែងរកទម្រង់ដ៏មានសិទ្ធិក្នុងវិស័យទេសចរណ៍ ហើយក៏អាចប្រែក្លាយទៅជាការប្តេជ្ញាចិត្តជាក់ស្តែងចំពោះសន្តិ​ភា​ពដែរ»។

លោកអគ្គអភិបាល បានទទួលស្គាល់ផលប៉ះពាល់ដ៏សាហាវនៃសង្រ្គាមលើវិស័យទេសចរណ៍ ដោយព្រមានថា ៖ «អវត្តមាននៃអ្នកទេសចរបង្កើតការបង្ហាញបន្ថែមនៃភាពក្រីក្រក្នុងចំណោមប្រជាជនដែលបាត់បង់ទម្រង់ចាំបាច់នៃការចិញ្ចឹមជីវិតដើម្បីរស់នៅដោយសេចក្តីថ្លៃថ្នូរ»៕

Daily Program

Livesteam thumbnail