ទីក្រុងសេអ៊ូល វាយតម្លៃថា មានទាហានកូរ៉េខាងជើង ១១០០០នាក់ ត្រូវបានសម្លាប់ និងរងរបួសដោយសារអ៊ុយក្រែន
កាលពីថ្ងៃទី២៣ ខែធ្នូ អគ្គមេបញ្ជាការកងទ័ពកូរ៉េខាងត្បូង បានប្រាប់ឲ្យដឹងថា ប្រទេសកូរ៉េខាងជើងត្រៀមខ្លួនបញ្ជូនទាហានថ្មីទៅកាន់ប្រទេសរុស្ស៊ីដើម្បីពង្រឹងកម្លាំង ឬជំនួសកម្លាំងដែលបាត់បង់។ លោកនិយាយដែរថា ទាហានកូរ៉េខាងត្បូង បានឃ្លាំមើលទាហានត្រៀមបម្រុងទាំងនេះ។
នៅក្នុងសេចក្តីប្រកាសមួយ គណៈកម្មាធិការនៃប្រមុខមេបញ្ជាការអន្តរយោធាកូរ៉េខាងត្បូង (JCS) ក៏បានវាយតម្លៃថា ៖ ”កងកម្លាំងកូរ៉េខាងជើង ដែលបានចាក់ចេញទៅប្រយុទ្ធថ្មីៗ ទល់នឹងកងកម្លាំងអ៊ុយក្រែន បានខូចខាត ១១០០០នាក់”។ តួលេខនេះរួមបញ្ចូលទាំងអ្នកស្លាប់ និងអ្នករបួស។
យោធាកូរ៉េខាងត្បូងគិតថា កូរ៉េខាងជើងព្យាយាមធ្វើទំនើបកម្មសមត្ថភាពសង្រ្គាមរបស់ខ្លួនពីធម្មតាជាមួយនឹងការជួយពីរុស្ស៊ីដោយឈលើមូលដ្ឋាននៃបទពិសោធន៍នៃការប្រយុទ្ធប្រឆាំងនឹងទាហានអ៊ុយក្រែន។ JCS វាយតម្លៃថា ៖ “រឿងនេះអាចនឹងនាំទៅដល់ការកើនឡើងនូវការគំរាមកំហែងខាងយោធារបស់កូរ៉េខាងជើងប្រឆាំងនឹងកូរ៉េខាងត្បូង”។
បើយោងតាមលោកខាងលិច បានឲ្យដឹងថា ទាហានកូរ៉េខាងជើងរាប់ពាន់នាក់ត្រូវបានបញ្ជូនទៅកាន់រុស្ស៊ីនៅប៉ុន្មានសប្តាហ៍មុនដើម្បីគាំទ្រទាហានរុស្ស៊ី។
ចំណែលវិមានក្រឹមឡាំង រាល់ដង តែងបានបង្វែបញ្ហានេះ និងមិនចង់បញ្ជាក់នូវព័ត៌មានទាំងនេះទេ។
នៅថ្ងៃទី១៧ ខែធ្នូ អគ្គមេបញ្ជាការទាហានអ៊ុយក្រែន លោកអូឡិចសានដ្រ៍ សៀស្គី ធ្លាប់បានប្រកាសថា ទាហានរុស្ស៊ីបានដឹកនាំប្រតិបត្តិការវាយប្រហារដ៏ខ្លាំងក្លានៅក្នុងតំបន់គូស្ក៍ ដោយប្រើប្រាស់យ៉ាងសកម្មនូវអង្គភាពទាហានកូរ៉េខាងជើង”។ លោកបានបន្ថែមថា ទាហានកូរ៉េខាងជើងបានទទួលរងការបាត់បង់ដ៏ធ្ងន់ធ្ងរ”។
ចាប់តាំងពីដើមខែសីហា អ៊ុយក្រែនបានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងតំបន់គូស្ក៍ដែនដីរុស្ស៊ី។ អ៊ុយក្រែនជានិច្ចកាលគ្រប់គ្រងដែនដីរុស្ស៊ីដ៏តូចនេះ។
ប្រទេសកូរ៉េខាងជើង មិនដែលបានបញ្ជាក់ ឬបដិសេធ វត្តមានទាហានរបស់ខ្លួនប្រយុទ្ធនៅក្បែរុស្ស៊ីនោះទេ។ ប្រទេសទាំងពីរបានពង្រឹងទំនាក់ទំនងយោធាររបស់ពួកគេចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនដោយទីក្រុងមូស្គូនៅខែកុម្ភៈ ឆ្នាំ២០២២។
សន្ធិសញ្ញាប្រវត្តិសាស្រ្តនៃការការពារគ្នាទៅវិញទៅមករវាងទីក្រុងព្យុងយ៉ាង និងមូស្គូ បានចុះហត្ថលេខានៅខែមិថុនា និងចូលជាធរមាននៅដើមខែនេះ។ វាគ្រោងនឹងផ្តល់ជំនួយយោធាភ្លាមៗនៅក្នុងករណីមានការវាយប្រហារលើប្រទេសណាមួយដោយប្រទេសទី៣។
សេចក្តីសន្និដ្ឋានមុនៗរបស់ JCS បញ្ជាក់អំពីរបាយការណ៍នៃសេវាកម្មសម្ងាត់របស់កូរ៉េខាងត្បូង ដែលត្រូវបញ្ជូនកាលពីសប្តាហ៍មុនមកឲ្យតំណាងរាស្រ្ត ដែលតាមរយៈរបាយការណ៍នេះ ប្រទេសរុស្ស៊ីអាចនឹងផ្តល់ប្រយោជន៍ទៅវិញទៅមកសម្រាប់កូរ៉េខាងជើងក្នុងការចូលរួមវិភាគទានខាងយោធា រួមទាំងការធ្វើទំនើបកម្មសព្វាវុធសព្វថ្ងៃរបស់កូរ៉េខាងជើងផង។
ចំណែកកូរ៉េខាងត្បូង និងអ៊ុយក្រែនបានប្រកាសកាលពីខែវិច្ឆិកានូវការពង្រឹងទំនាក់ទំនងនៃប្រតិបត្តិការរបស់ពួកគេក្នុងរឿងសន្តិសុខដោយឆ្លើយតបនឹងការគំរាមកំហែងដែលកើតមានដោយការដាក់ពង្រាយរបស់ទាហានកូរេខាងជើង។
កូរ៉េខាងត្បូងគឺជាប្រទេសផលិតសព្វាវុធដ៏ធំមួយនៅលើពិភពលោក ប៉ុន្តែតាមប្រពៃណី ទីក្រុងសេអ៊ូលបដិសេធនឹងមិនបញ្ជូនសព្វាវុធទៅកាន់ប្រទេសដែលកំពុងជាប់ដៃសកម្មធ្វើសង្រ្គាម។