ទីក្រុងរ៉ូមនឹងធ្វើជាម្ចាស់ផ្ទះនៃ​សន្និសីទអន្តរជាតិស្តីពីកីឡា និងជំនឿ

អ្នកចូលរួមប្រហែល ២០០ នាក់នឹងប្រមូលផ្តុំគ្នានៅទីក្រុងរ៉ូមរយៈពេល២ថ្ងៃ ដើម្បីចូលរួម សន្និសីទអន្តរជាតិស្តីអំពីកីឡា និងជំនឿក្រោមប្រធានបទ «ការដាក់ជីវិតរបស់យើងនៅលើមាគ៌ានៃជីវិត»​ ដែលរៀបចំដោយបុរីវ៉ាទីកង់និងស្ថានទូតបារាំងប្រចាំសន្តអាសនៈ។

វ៉ាទីកង់ញូវបានរាយការណ៍ថា អង្គសន្និសីទនេះ គ្រោងនឹងរៀបចំចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ២០២៤ ពោលគឺមុនការប្រកួតកីឡាអូឡាំពិកប៉ារីស។

ប្រភពដដែលបានបន្តថា នៅក្នុងក្របខណ្ឌនៃព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២៤ នៅទីក្រុងប៉ារីស ស្ថានទូតបារាំងប្រចាំសន្តអាសនៈ និងក្រសួងវប្បធម៌នៃសន្តអសនៈបានរៀបចំព្រឹត្តិ​កា​រណ៍នេះឡើង ដើម្បីប្រមូលអ្នក ដែលមានជំនាញវិជ្ជាជីវៈកីឡា អត្តពលិកស្ម័គ្រចិត្ត អ្នកតំណាងស្ថាប័នកីឡាអន្តរជាតិ អ្នកគ្រប់គ្រងក្លឹបកីឡា និស្សិតសាកលវិទ្យាល័យកីឡា គ្រូអប់រំជំនឿជួបជុំគ្នាដើម្បីពិភាក្សាអំពីកីឡានិងជំនឿ។

អ្នកចូលរួមនឹងរួមគ្នា ឆ្លុះបញ្ចាំងពីផលប៉ះពាល់ខាងវិញ្ញាណនៃអ្វីដែលបានក្លាយទៅជាស​កម្មភាពវប្បធម៌ដែលអនុវត្ត នៅក្នុងសង្គមសហសម័យនេះ។

ពាក់ព័ន្ធនឹងកីឡានិងជំនឿនេះ សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ តែងតែមានបន្ទូលពីភាពពាក់ព័ន្ធគ្នា ដោយទ្រង់បានលើកឡើងថា វិមាត្រខាងវិញ្ញាណនៃជីវិត គឺតែងតែស្ថិតនៅជាប់និងជីវិតកីឡាករ៕

Daily Program

Livesteam thumbnail