តើបំពង់ផ្សែងបញ្ជាក់ព័ត៌មាននៃការជ្រើសរើសសម្តេចប៉ាបថ្មីបញ្ចេញនៅម៉ោងប៉ុន្មានខ្លះ ?

នៅពេលដែលអស់លោកកាឌីណាល់ទាំងអស់ចូលប្រជុំជ្រើសរើសសម្តេចប៉ាបថ្មី គ្រប់គ្នាដែលរង់់ចាំដំណឹងនេះគឺមានតែរង់ចាំសម្លឹងមើលបំពង់ផ្សែងតូចមួយនៅលើកំពូលព្រះវិហា ស៊ីស្ទីន ឆាប៉ែល ប៉ុណ្ណោះ ។
ទីភ្នាក់ងារព័ត៌មានកាតូលិក បានរាយការណ៍ថា ផ្សែងបង្ហុញចេញមកសជាសញ្ញាថា សម្តេចប៉ាបថ្មីត្រូវបានជ្រើសរើសប៉ុន្តែបើផ្សែងខ្មៅគឺបញ្ជាក់ថា សម្តេចប៉ាបថ្មីនៅមិនទាន់ជ្រើសតាំងបាន។
ប្រភពដដែលបានបន្តថា នៅពេលដែលដំណើរការបោះឆ្នោតជុំទីមួយនៅពេលព្រឹកមិនទាន់ជ្រើសរើសសម្តេចប៉ាបបានទេ ការបោះឆ្នោតជ្រើសរើសជុំទី២នឹងត្រូវធ្វើឡើងភ្លាមៗ។ បន្ទាប់មកសន្លឹកឆ្នោតទាំងពីរត្រូវបានដុតរួមគ្នា ហើយនៅក្នុងករណីសម្តេចប៉ាបថ្មីត្រូវបានជ្រើសរើស គឺផ្សែងសរនឹងបង្ហុយនៅម៉ោង ១០ និង ៣០ នាទី ព្រឹក ម៉ោងនៅវ៉ាទីកង់។
បន្ទាប់ពីសម្រាកមួយរយៈ ការបោះឆ្នោតនៅពេលរសៀលនឹងដំណើរការ ហើយអ្វីៗគឺរក្សាដូចគ្នានឹងពេលព្រឹក ។ នៅក្នុងករណីដំណើរការបោះឆ្នោតជ្រើសរើសសម្តេចប៉ាបថ្មីបានផ្សែងសនិងបង្ហុយនៅម៉ោង៥ និង ៣០ នាទី ល្ងាច ប៉ុន្តែបើមិនបានទេ ផ្សែងនឹងបង្ហុយនៅម៉ោង៧ យប់។
នៅក្នុងករណីផ្សែងសត្រូវបានបង្ហុយឡើងនោះ កន្តឹងនឹងបន្លឺសម្លេងឡើងដូច្នេះវាបញ្ជាក់ន័យកាន់តែច្បាស់ថា សម្តេចប៉ាបថ្មីត្រូវបានជ្រើសរើសរួច ដូចជាករណីជ្រើសរើសសម្តេចប៉ាប ឡេអូ ទី ១៤ ( Leo XIV) ដែលជាសម្តេចប៉ាបទី១មកពីសហរដ្ឋអាមេរិក៕
Daily Program
