ជំងឺឆ្លងលើកុមារកំពុងតែកើនឡើងនៅហ្គាហ្សា

នៅក្នុងព្រឹត្តិបត្រថ្មីៗនេះ អង្គការយូនីសេហ្វបានរាយការណ៍ករណីជំងឺរាគរូសក្នុងចំនោមកុមារទើបចេះដើរតេះតះកំពុងកើនឡើង ខណៈដែលករណីជំងឺកមរមាស់ ចៃ ជំងឺអុតស្វាយ កន្ទួលលើស្បែក និងការឆ្លងមេរោគផ្លូវដង្ហើមក៏កំពុងកើនឡើងក្នុងចំណោមកុមារទាំងនោះផងដែរ។

បញ្ហានៃការឆ្លងរីករាលដាលនៃជំងឺទាំងនេះមានការការកើនឡើងយ៉ាងខ្លាំង ស្របគ្នានឹងបញ្ហា កង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារ និងស្ត្រីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូននៅក្នុងតំបន់ហ្គាហ្សា កើនឡើងពេញបន្ទុក បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់ពួកគេ។

មកដល់ពេលនេះ​តំបន់ហ្គាហ្សាទាំងមូលសឹងតែត្រូវកាត់ផ្តាច់ពីសង្គមអរិយធម៌មនុស្សជាតិ ខណៈដែលមនុស្សជាង១លាននាក់ពោលគឺលើសពីជាងពាក់កណ្តាលបាននំាគ្នាទៅរស់នៅកកកុញគ្នានៅកន្លែងដែលមានសុវត្ថិភាព និងអាចទទួលបានជំនួយជាស្បៀងអាហារគ្រាន់នឹងរស់​ ខណៈដែលនៅទីនោះ ខ្វះគ្រប់យ៉ាងតាំងពីទឹក អាហារ ថ្នាំសង្កូវ និង អ្វីៗដែលជាមូលដ្ឋានតម្រូ​វការនៃជីវិត​៕