ជនស៊ីវិលកម្ពុជា ៧នាក់បានស្លាប់ និង រងរបួស២០នាក់ ពីការបាញ់ប្រហារ របស់យោធាថៃ

លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា បន្ទាប់ពីយោធាថៃ បានបើកការបាញ់ប្រហារ មកលើកម្ពុជា បានបណ្តាឲ្យជនស៊ីវិលស្លូតត្រង់ របស់ខ្មែរចំនួន ៧នាក់បានស្លាប់ និងរងរបួស២០នាក់ ខណៈជនស៊ីវិល២នាក់ ស្លាប់ពេលកំពុង ធ្វើដំណើរលើផ្លូវជាតិលេខ៥៦ ។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់ការណ៍ដែលភាគីថៃបានរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។

Daily Program

Livesteam thumbnail