គ្រីស្តបរិស័ទ និងសាសនិកគោលលទ្ធិតាវ រៀបចំព្រឹត្តិការណ៍សន្ទនាមួយនៅហុងកុង
ក្រសួងទទួលបន្ទុកអន្តរសន្ទនានៃសន្តអាសនៈបាន ប្រកាសពីការបើកដំណើរការកិច្ចសន្ទនាពិសេសមួយរវាងគ្រិស្តសាសនា-សានិកតាវលើកទីបីដែល ត្រូវធ្វើឡើងនៅទីក្រុងហុងកុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៤ ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ព្រឹត្តិការណ៍នេះបាន ប្រព្រឹត្តទៅនៅវិទ្យាស្ថាន យិន យិន (Yuen Yuen) នៅសង្កាត់ លូ វៃ (Lo Wai) នៅ ទីក្រុងហុងកុង។
កិច្ចសន្ទនានេះ ត្រូវបានរៀបចំឡើងក្រោមកិច្ច សហការជាមួយព្រះសហគមន៍ភូមិភាគហុងកុង និងសមាគមតាវហុងកុង។
ព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះគឺបាន ផ្តោតលើប្រធានបទ «ការដាំដុះសង្គមប្រកបដោយសុខដុមរមនាតាមរយៈការសន្ទនាអន្តរសាសនា»។
អ្នកចូលរួមនៅក្នុងកម្មវិធីនេះនឹងរួមមានអ្នកប្រាជ្ញ និងអ្នកប្រកាន់ខ្ជាប់នូវទំនៀមទំលាប់សាសនាទាំងពីរ ដែលមកពីហុងកុង សាធារណៈរដ្ឋប្រជាមានិតចិន បារាំង អ៊ីតាលី តៃវ៉ាន់ កូរ៉េខាងត្បូង ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងសិង្ហបុរី រួមជាមួយនឹងអាជ្ញាធរស៊ីវិលក្នុងតំបន់ ដើម្បី ស្វែងរកការរួមចំណែកដល់ការកសាងសង្គមប្រកបដោយសុខដុមរមនា។
អ្នកចូលរួមបានកំពុងតែឆ្លុះបញ្ចាំងលើប្រធានបទមួយចំនួនដែលរួមមាន គ្រឹះនៃគម្ពីរគ្រីស្តសាសនា និងតាវសម្រាប់បណ្តុះសង្គមប្រកបដោយសុខដុមរមនា, ការសាបព្រោះសុខដុមរមនាតាមរយៈការថ្វាយបង្គំ និងការបូជា និងការបញ្ជូនជំនឿសាសនា និងតម្លៃនៅក្នុងពិភពសាកលភាវូបនីយកម្ម៕