គ្រីស្តបរិស័ទហ្វីលីពីនជួបជុំគ្នានិយាយអំពីចំណងគ្រួសារ

គ្រីស្តបរិស័ទដែលជាសមាជិកនៃមូលនិធិពង្រឹងចំណងអាពាហ៍ពិពាហ៍នៅក្នុងប្រទេសហ្វីលីពីន ត្រូវបានគេដឹងថា បានជួបជុំគ្នានៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៅសង្កាត់ម៉ាកាទី ក្នុងទីក្រុងម៉ានីល ដើម្បីជជែក គ្នាអំពី ប្រធានបទមួយគឺ “សេចក្តីស្រឡាញ់លើសពីព្រំដែន៖ ការប្តេជ្ញាចិត្តឡើងវិញ ការបន្តជំនឿ”។

កិច្ចប្រជុំនេះ បាននាំគូស្វាមីភរិយា និងក្រុមគ្រួសារមកពីតំបន់ផ្សេងៗនៅទូទាំងប្រទេសហ្វីលីពីនមកជួបជុំគ្នា ដើម្បីអបអរសាទរសាមគ្គីភាព ការរួបរួម និងការបន្តខាងវិញ្ញាណ និង ជជែកគ្នាអំពីការចូលរួមរបស់គ្រួសារនៅក្នុងការប្រកាសដំណឹងល្អ ។

មូលនិធិនេះត្រូវបានគេដឹងថា  គឺជាចលនាគ្រីស្តបរិស័ទកាតូលិក ដែលបង្កើតឡើងដើម្បីឧទ្ទិសដល់ការពង្រឹងអាពាហ៍ពិពាហ៍ និងជីវិតគ្រួសារ តាមរយៈការបង្កើតជំនឿ ការសន្ទនា និងកម្មវិធីកសាងសហគមន៍។

នាឱកាសនោះ លោក ហ្គារ៉ាឌូ អាល់មីណាហ្សា (Gerardo Alminaza) អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគសាន់កាឡូស ( San Carlos) និងជាប្រធានអង្គការការីតាសហ្វីលីពីន បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់គ្រួសារថា ជាសាក្សីនៃជំនឿ និងក្តីសង្ឃឹម នៅលើពិភពលោកដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

លោកបានលើកទឹកចិត្តគូស្វាមីភរិយាឱ្យរក្សាចំណងនៃក្តីស្រលាញ់ឲ្យមានភាពរឹងមាំសមស្របនឹងការប្តេជ្ញាចិត្តរបស់ពួកគេចំពោះព្រះជាម្ចាស់ គ្នាទៅវិញទៅមក និងសហគមន៍ដែលពួកគេបម្រើ។

កិច្ចប្រជុំនេះបានផ្តល់ឱកាសដល់អ្នកចូលរួមធ្វើការអធិស្ឋាន ការឆ្លុះបញ្ចាំងអំពីក្តីស្រលាញ់ ដោយជួយពួកគេឱ្យបន្តការប្តេជ្ញាចិត្តរបស់ពួកគេចំពោះបេសកកម្មពង្រឹងចំណងមិត្តភាពជាមួយគ្រួសារដទៃទៀតមកពីក្រុមផ្សេងៗគ្នាទូទាំងប្រទេស៕

Daily Program

Livesteam thumbnail