គ្រីស្តបរិស័ទភូមិភាគខាងត្បូងលីបង់មិនទាន់និវត្តចូលភូមិ

៩០ភាគរយនៃប្រជាជននៅក្នុងភូមិគ្រីស្តបរិស័ទមួយ ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងលីបង់គឺនៅតែបន្តរស់នៅនិរទេសចេញពីភូមិនិងលំនៅដ្ឋានរបស់ពួកគេ ដោយសារតែបារម្ភពីកា​របាញ់ប្រហារ។

វ៉ាទីកង់ញូវបានរាយការណ៍ថា ភូមិនេះ គឺស្ថិតនៅតំបន់ ស៊ីយ៉ា (Shia ) ហើយជាភូមិមួយដែលពលរដ្ឋភាគច្រើនគឺជាគ្រិស្តបរិស័ទ ប៉ុន្តែក្រោយផ្ទុះសង្រ្គាមតាំងពីថ្ងៃទី ៧ ខែតុលា មក អ្នកភូមិភាគច្រើនគឺបានចាកចេញទៅភាគខាងជើងអស់ហើយ ខណៈដែលភូមិនេះនៅតែបន្តរងគ្រោះនឹងការបាញ់ប្រហារដោយរ៉ូកែតទៅវិញទៅមករវាងក្រុមហេប៊ូឡា និង​កម្លាំងយោធាអ៊ីស្រាអែល​។​

មកដល់ពលនេះ ផ្ទះអ្នកភូមិចំនួន​១៥ ហើយ ដែលរងការបំផ្លាញខ្ទេចខ្ទីដោយសារតែគ្រាប់រ៉ូកែត។

ភូមិនេះរងគ្រោះពីព្រោះតែ ហេប៊ូឡា ត្រូវបានអ៊ីស្រាអែលអះអាងថា បានចូលរួមនៅក្នុងការបាញ់ផ្លោងដោយរ៉ូកែតចូលទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា រហូតដល់អ៊ីស្រាអែលបើ​កការវាយប្រហារមកដល់ពេលនេះ​។

ចាប់តាំងពីផ្ទុះសង្រ្គាមមក សម្រាប់កងជីវពលហេប៊ូឡាផ្ទាល់ មានសេចក្តីរាយការណ៍ថា សង្រ្គាម​សម្លាប់មនុស្សប្រមាណជា ១៥៩ នាក់ ហើយអ៊ីស្រាអែលនៅតែបន្តបាញ់ផ្លោងដាក់ជារឿយៗ​នៅឡើយតែការលុកលុយដោយទាហាននៅឡើយទេ៕

Daily Program

Livesteam thumbnail