គ្រីស្តបរិស័ទនៅឥណ្ឌារកករណីរំលោភបំពានដល់ទៅ ៣៧៨ករណីនៅឆមាសទីមួយនៃឆ្នាំ២០២៥

គ្រីស្តបរិស័ទឥណ្ឌាបានជួបឧប្បត្តិហេតុនៃអំពើហិង្សារហូតដល់ទៅ ៣៧៨ករណីក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥។  នេះបើយោងតាមក្រុមអ្នកសើបអង្កេតគ្រីស្តសានា ដែលមានមូលដ្ឋាននៅទីក្រុងញូវដេលី។

អង្គការវេទិកាសហភាគគ្រីស្តបរិស័ទ( United Christian Forum ) បានរាយការណ៍ថា ជាមធ្យមគ្រីស្តបរិស័ទបានប្រឈមមុខនឹងឧប្បត្តិហេតុហិង្សាយ៉ាងហោចណាស់ពីរក្នុងមួយថ្ងៃ។

លោក អេ ស៊ី ម៉ាយឃើល (A.C. Michael ) អ្នកសម្របសម្រួលអង្គការនេះ បាននិយាយថា ឧប្បត្តិហេតុទាំងនេះបានកើនឡើងយ៉ាងខ្លាំងពី១២៧ករណីក្នុងឆ្នាំ ២០១៤ ដល់ ៨៣៤ករណី ក្នុងឆ្នាំ ២០២៤។

លោក​បាន​ព្រមាន​ថា​ ​ប្រសិនបើ​និន្នាការ​នេះ​មិន​ត្រូវ​បាន​ទប់ស្កាត់​តាម​ឆន្ទៈ​នយោបាយ​និង​សកម្មភាព​របស់​រដ្ឋាភិបាល​ដែល​មាន​ការសម្រេចចិត្ត​ខ្ពស់ទេ ករណីទាំងនេះនឹងជាការ​គំរាមកំហែង​ដល់​អត្តសញ្ញាណ​និង​សន្តិសុខក៏ដូចជាសុវត្ថិភាពរបស់​សហគមន៍​គ្រីស្តសាសនា​ឥណ្ឌា៕

Daily Program

Livesteam thumbnail