គ្រីស្តបរិស័ទនៅចិនទទួលបានអភិបាលថ្មីមួយរូប

លោកអភិបាលព្រះសហគមន៍​នៅចិន​ថ្មីមួយរូប​ត្រូវបានគេដឹងថា បានទទួលការតែងតាំងដោយសម្តេចប៉ាបឡេអូ តាំងពីថ្ងៃទី ១១ ខែ សីហា ឆ្នាំ២០២៥ ហើយបេក្ខភាពរបស់លោកអភិបាលត្រូវបានអនុម័តក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងបណ្តោះអាសន្នរវាង សន្តអាសនៈ និងប្រទេសចិន និងបន្ទាប់ពីទទួលយកការលាលែងពីតំណែងពីលោកអភិបាលយ៉ូសែប​ ចាង វៃហូ ( Joseph Zhang Weizhu)។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​វ៉ាទីកង់ញូវកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥។

សារព័ត៌មាន​នេះ​បានរាយការណ៍ថា លោកអភិបាល​ថ្មីមាន​ឈ្មោះ​ ហ្រ្វង់ស៊ី លី ជានលីង (Francis Li Ji) នឹង​ទទួល​ខុស​ត្រូវ​លើ​​ព្រះសហគមន៍កាតូលិកនៅភូមិភាគ ស៊ីងសៀន(Xinxiang ) នៅក្នុងខេត្តហេណាន ប្រទេសចិន។ លោក​ត្រូវ​បាន​ធ្វើ​ពិធី​តែង​តាំង​កាលពីថ្ងៃទី​៥ ខែ​ធ្នូ​កន្លងទៅ។

លោក អភិបាលថ្មី កើតនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ១៩៧៤ នៅទីក្រុង ហ៊ុយជៀន ( Huixian) ខេត្ត ហេណាន ក្នុងគ្រួសារកាតូលិកមួយ។ ចាប់ពីខែកញ្ញា ឆ្នាំ១៩៩០ ដល់ខែមិថុនា ឆ្នាំ១៩៩៩ លោកបានបញ្ចប់ការសិក្សា ហើយបានត្រៀមខ្លួនសម្រាប់ការដើរតាមមាគ៌ារបស់ព្រះជាម្ចាស់។ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ១៩៩៩ លោកបានទទួលការតែងតាំងជាបូជាចារ្យ ហើយបានបម្រើគ្រីស្តបរិស័ទនិង ព្រះសហគមន៍ជាច្រើន៕

Daily Program

Livesteam thumbnail