ក្រុមប្រឹក្សាអន្តរកាលរបស់ប្រទេសហៃទី ជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី

ក្រុមប្រឹក្សាអន្តរកាលរបស់ហៃទីបានជ្រើសរើសនាយករដ្ឋមន្ត្រីមួយរូប ដើម្បីដឹកនាំប្រទេសឱ្យត្រឡប់មកប្រក្រតីភាពឡើងវិញ។
លោក ហ្គារី ខូនីល (Garry Conille) នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសនេះនិយាយថា លោកមានកិត្តិយសដែលត្រូវបានជ្រើសរើសសម្រាប់ការទទួលខុសត្រូវភារៈនេះ ហើយគោលបំណងរបស់គាត់គឺស្វែងរកការឯកភាពជាតិ។
លោកបានសន្យាថានឹងធ្វើការឱ្យកាន់តែប្រសើរនៅថ្ងៃស្អែក ដោយសារតែថ្ងៃនេះមានភាពស្រពិចស្រពិល និងស្រឡាំងកាំង ដោយមានការបំផ្លិចបំផ្លាញដោយក្រុមចម្រុះមិនបរិសុទ្ធនៃក្រុមក្មេងទំនើងតាមដងផ្លូវដែលធ្វើភេរវកម្មនៅប្រទេសហៃទី ជាពិសេសក្នុងទីក្រុង Port Au Prince របស់ខ្លួន ដែលការគ្រប់គ្រងដោយហ្វូងមនុស្សធ្វើឱ្យមានអស្ថិរភាព។
លោកបានបន្តទៀតថា ភាពផុយស្រួយនៃអភិបាលកិច្ចបានបែកបាក់ និងខ្ទេចខ្ទាំបន្ទាប់ពីការធ្វើឃាតប្រធានាធិបតី ជូវីណាល ម័ ( Juvenal Moise ) នៅឆ្នាំ ២០២១ដោយទាហានស៊ីឈ្នួលកូឡុំប៊ី។
លោក ហ្គារី ខូនីល ត្រូវបានគេដឹងថា ជានាយករបស់អង្គការ Unicef ប្រចាំតំបន់ ហើយលោកត្រូវបានគេដឹងថា គឺជាអ្នកដែលបម្រើការងារនៅក្នុងសង្គមស៊ីវិល ហើយក៏ជាអតីត ប្រធានបុគ្គលិករបស់ អតីតប្រធានាធិបតីអាមេរិក បៀល ភ្លីនតុន ដែលជាបេសកជនពិសេសសម្រាប់ប្រទេសហៃទី៕
Daily Program
