ក្រសួងការបរទេសកម្ពុជានាំ អង្គទូតបរទេស និងទីភ្នាក់ងារUN ៦៣នាក់ ដើម្បីទៅពិនិត្យអនុវត្តបទឈប់បាញ់កម្ពុជា-ថៃចាប់ពីថ្ងៃនេះ

ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី ២២ សីហានេះ បានរៀបចំដំណើរទស្សនកិច្ចនាំមន្ត្រីអង្គទូតបរទេស និង ទីភ្នាក់ងារ UN ប្រមាណ៦៣នាក់ ដើម្បីទៅពិនិត្យអនុវត្តបទឈប់បាញ់ កម្ពុជា-ថៃ សម្រាប់នៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី ២២ សីហា ដល់ថ្ងៃទី ២៣ សីហា ឆ្នាំ២០២៥នេះ។នេះបើយោងតាមប្រសាសន៍លោក នង សាកល អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរងក្រសួងការបរទេស។
ដំណើរទស្សនកិច្ចនេះ គឺធ្វើឡើងដើម្បីឱ្យមន្ត្រីទូតអន្តរជាតិ និងទីភ្នាក់ងារ UN បានឃើញពីការវិវត្តថ្មីៗនៃការអនុវត្តបទឈប់បាញ់ ជាពិសេស កម្មសភាពដែលបង្កឡើងដោយយោងធាថៃតាមតំបន់មួយចំនួនដែលថៃនៅតែបន្តសកម្មភាពបំពានមកលើប្រទេសកម្ពុជាដែលនាំឱ្យមានការបារម្ភនៃការអនុវត្តបទឈប់បាញ់៕
Daily Program
