កំដៅផែនដី​គំរាមកំហែងតំបន់កោះប៉ាស៊ីហ្វិក

ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលមេដឹកនាំវេទិកាកោះប៉ាស៊ីហ្វិកលើកទី ៥៣ នៅប្រទេសតុងហ្គា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៤ អគ្គលេខាធិការអង្គការសហប្រជាជាតិជាថ្មីម្តងទៀតបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យដោះស្រាយស្ថានភាពនៃរដ្ឋកោះតូចៗដែលងាយរងគ្រោះដោយការគំរាមកំហែងនៃ ការកើនឡើងកម្រិតទឹកសមុទ្រ។

លោក អេនតូនីញ៉ូ ហ្គូតេរ៉េស​(Antonio Guterres ) បានចែករំលែកការព្រួយបារម្ភជាយូរមកហើយអំពីភាពងាយរងគ្រោះនៃកោះនៅសមុទ្រប៉ាស៊ីហ្វិក​។

លោកក៏បានបន្តបង្ហាញនូវការប្តេជ្ញាចិត្តលើយុទ្ធនាការ តស៊ូមតិទាមទាមការលុបចោលបំណុលដែលជំពាក់ដោយប្រទេសទាំងនេះ ក៏ដូចជាការបង្កើនការចូលរួមពីប្រទេសអ្នកមានក្នុងការផ្តល់ហិរញ្ញប្បទាន "មូលនិធិអាកាសធាតុ" ដើម្បីទូទាត់សងដល់រដ្ឋប៉ាស៊ីហ្វិក និងជួយពួកគេសម្របខ្លួននឹងការគំរាមកំហែង។

លោកក៏បានជំរុញឲ្យយកចិត្តទុកដាក់នឹងការបន្សំា ខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ដោយលើកឡើងថា នេះគឺជាគន្លឹះនៃការឆ្លើយតបនៅកន្លែង៕

Daily Program

Livesteam thumbnail