កេនយ៉ាបញ្ជូនកងកម្លាំងសន្តិភាពទៅហៃទី ប៉ុន្តែត្រូវប្រឆំាង
ប្រទេសកេនយ៉ាងបានចុះកិច្ចព្រមព្រៀងមួយជាមួយនឹងហៃទី នៅក្នុងការបើកផ្លូវឲ្យបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅហៃទី ប៉ុន្តែអ្នកនយោបាយកេនយ៉ាបានប្រឆាំងហើយថា នេះគឺខុសរដ្ឋធម្មនុញ្ញរបស់ប្រទេស។
បន្ទាប់ពីចូលរួមកិច្ចប្រជុំមួយនៅកេនយ៉ា លោក អារៀល ហេនរី (Ariel Henri) នាយករដ្ឋមន្រ្តីហៃទី បានចុះកិច្ចព្រមព្រៀងមួយជាមួយនឹងលោក វីលៀម រូតូ (William Ruto) ប្រធានាធីបតីកេនយ៉ា លើការបញ្ជូនកងកម្លាំងរក្សាសន្តិភាព១ពាន់នាក់ទៅកាន់ហៃទី ដើម្បីទប់ទល់នឹងក្រុមឧក្រិដ្ឋជននៅទីនោះ។
ក្រៅពីកេនយ៉ា ប្រទេសប៉េណាំង ក៏បានបញ្ជូនទាហាន២ពាន់នាក់ ហើយចាម៉ៃការ និងប្រទេសមួយចំនួនទៀតក៏បានបញ្ជូនទាហារទៅកាន់ប្រទេសដែលគ្មានច្បាប់ទម្លាប់នេះដែរ ខណៈដែលសហរដ្ឋអាមេរិក បានសន្យាថា នឹងជួយជំនួយ២០០ លានដុល្លារដល់កម្លាំងរក្សាសន្តិភាពនៅហៃទីនេះ ។
អង្គការសហប្រជាជាតិបានអនុម័តបេសកកម្មបែបនេះកាលពីខែតុលាឆ្នាំមុន ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងខែមករា តុលាការកំពូលរបស់ប្រទេសកេនយ៉ា បានកាត់ក្តីថាផែនការនេះខុសពីរដ្ឋធម្មនុញ្ញ ហើយបានហាមឃាត់ក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសមិនអោយ អនុញ្ញាតឱ្យដាក់ពង្រាយប៉ូលីសនៅខាងក្រៅប្រទេស។
អ្នកនយោបាយប្រឆាំងកេនយ៉ា លោក អ៊ីគូរូ អូកូត ( Ekuru Aukot ) បានថ្កោលទោសផែនការបញ្ជូនកងកម្លាំងទៅហៃទីនេះ៕