កិច្ចសហប្រតិបត្តិការអន្តរជាតិ ពិតជាចាំបាច់ដើម្បីដោះស្រាយឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
លោកអគ្គអភិបាល ហ្គាព្រីឌែល កាហ្សា (Gabriele Caccia ) អ្នកសង្កេតការណ៍អចិន្ត្រៃយ៍រ បស់សន្តអាសនៈប្រចាំនៅអង្គការសហប្រជាជាតិបាននិយាយ នៅក្នុងសម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កថា កិច្ចសហប្រតិបត្តិការជាអន្តរជាតិពិតជាចាំបាច់ណាស់ដើម្បីរួមគ្នាដោះស្រាយបញ្ហាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនានា ។
វ៉ាទីកង់ញូវបានរាយការណ៍ថា លោកអគ្គអភិបាលបានសង្កត់ធ្ងន់លើការគាំទ្រខាងសាសនា សម្រាប់ជាឧបករណ៍ជាសកល ពហុភាគី និងស្របច្បាប់ លើការទប់ស្កាត់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
លោកបាននិយាយថា កិច្ចការនេះនឹងក្លាយជាមធ្យោបាយមួយដើម្បីរលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការបញ្ចប់និទណ្ឌភាពសម្រាប់ជនល្មើស។
នៅក្នុងសុន្ទរកថាដាច់ដោយឡែកមួយទៅកាន់មហាសន្និបាតដដែល លោករ៉ូបឺត ម័ហ្វី (Robert Murphy) អនុប្រធានអ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់សន្តអសនៈ ក៏បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការការពារអ្នកទោសផងដែរ។
លោកបានថ្លែង ទៅកាន់អង្គការសហប្រជាជាតិថាលោក សូមស្វាគមន៍សេចក្តីព្រាងមាត្រា៥ ដែលស្នើថាគ្មាននរណាម្នាក់ត្រូវត្រលប់ទៅយុត្តាធិការដែលពួកគេនឹងស្ថិតក្នុងគ្រោះថ្នាក់នៃឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនោះទេ។
លោកបាននិយាយថា យុត្ថាធិការច្បាប់គួរតែត្រូវបានពង្រីកដើម្បីធានាថា ៖ «គ្មាននរណាម្នាក់ត្រូវបានគេធ្វើបត្យាប័នទៅកាន់យុត្តាធិការដែលពួកគេនឹងស្ថិតក្នុងគ្រោះថ្នាក់នៃការទទួលទារុណកម្ម ឬទោសប្រហារជីវិតនោះទេ»៕