ការគិតគូរ និងពិចារណាលើធនធានធម្មជាតិ

នេះគឺជាពេលវេលានៃការប្រែប្រួលដ៏ខ្លាំង ហើយក៏ជាការចាប់អារម្មណ៍ដ៏ជ្រាលជ្រៅ ដែល​ផ្តល់​​ដោយ​​​អ្នក​សិក្សា​ស្រាវជ្រាវ និងតួអង្គនយោបាយ និងសេដ្ឋកិច្ច​ នៅថ្ងៃទី៧ ខែតុលា សម្រាប់​​រយៈ​ពេល ៨០ឆ្នាំ នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវសម្រាប់​ការអភិវឌ្ឍ (IRD) នៅទីក្រុង​ម៉ាកសី ប្រទេស​បារាំង។

លោក​ប៉ាស្កាល់ ឡាហ្គាក ដែលជានាយកប្រតិបត្តិនៃក្រុម Bpifrance និងជា​អ្នក​ចូលរួម​អន្តរាគមន៍​ម្នាក់លើប្រធានបទធនធានធម្មជាតិ បានលើកឡើងថា ៖ “គេឃើញយ៉ាងច្បាស់ថា ធនធាន បានខ្សត់ខ្សោយទៅៗ។ ទឹកសាបមានកាន់តែតិចទៅៗ។ ខ្យល់បានពុល និងមានការ​បំភាយ​​ឧស្ម័នផ្ទះកញ្ចក់។ ធនធានឈើពីព្រៃក៏ចុះទាប។ ទិន្នផលកសិកម្មធ្លាក់ចុះជាដើម។ ទាំង​នេះ​គឺជាធនធានធម្មជាតិ​ដែលគេធ្លាប់គិតថា វាមានមិនចេះរីងស្ងួត។”

ក្នុងចំណោមប្រជាជន គឺជនជាតិដើម ដែលជារឿយៗ គឺជាជនរងគ្រោះពីការធ្វើអាជីវកម្មលើ​ធនធាន​ធម្មជាតិ ទាំងធនធានរ៉ែ និងធនធានភាវៈមានជីវិត។ ហើយក្រុមហ៊ុនឧស្សាហកម្ម​ដែល​មាន​មធ្យោបាយបច្ចេកវិទ្យាខ្លាំង​ គឺមានការពាក់ព័ន្ធនឹងបញ្ហា​ដែលត្រូវលើកយកមក​សិក្សា។  

លោកហ្វីលីព ចាវីស ដែលជានាយកប្រតិភូ​សម្រាប់វិទ្យាសាស្រ្ត នៅ IRD ពន្យល់ថា ៖ “រឿង​នេះដើរទន្ទឹមជាមួយនឹងការវាយតម្លៃនៃធនធាន និងសមត្ថភាពរបស់វា​ដើម្បីដុះដាលឡើង​វិញ។ នេះនាំទៅដល់ការកំណត់និយមន័យនៃការគ្រប់គ្រងដោយចីរភាព សម្រាប់បញ្ហានៃការ​ប្រើ​ប្រាស់​ផលិតផលដែលទាញចេញពីធម្មជាតិ។ ​ហើយរឿងនេះក៏ដើរជាមួយនិង​ការ​ប្រើ​ប្រាស់​​យ៉ាងសមស្របនៃធនធានដោយមានការកែច្នៃ​ឡើងវិញនៃវត្ថុធាតុ​ដែល​ប្រើប្រាស់​ហើយ និងគិតគូរអំពីឥទ្ធិពលរបស់វា​ទៅលើបរិស្ថាន និងមនុស្សជាតិ”។

នៅក្នុងវិទ្យាស្ថាន IRD ការពិចារណា បានចាប់ផ្តើមនៅឆ្នាំ២០១៦ នៅក្នុងក្របខណ្ឌ នៃការ អនុម័តមុននោះមួយឆ្នាំ ដោយរដ្ឋជាសមាជិកចំនួន ១៩៥ នៃអង្គការសហប្រជាជាតិ លើ គោលដៅ ១៧ នៃការអភិវឌ្ឍដោយចីរភាព (ODD) ដែលប្រទេសនានាព្រមព្រៀងគោរព ពី ពេលនេះ រហូតដល់ឆ្នាំ២០៣០។ ហើយគោលដៅនៃការអភិវឌ្ឍដោយចីរភាពទាំងនេះ គ្រប ដណ្តប់គ្រប់ទិដ្ឋភាពនៃការស់នៅល្អ​របស់មនុស្ស​នៅលើភពផែនដី ដែលស្ថិតនៅក្នុងបរិស្ថាន ស្អាត និងស្ថានជីវចម្រុះ​ដែលត្រូវ​បានស្តារឡើងវិញ។

ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមខាងសង្គម និងបរិស្ថាន វិទ្យាសាស្រ្តនៃចីរភាព បានចង់ភ្ជាប់ ប្រធានបទ​ដែលពីមុននៅដាច់ៗ ពីគ្នា។ ជាឧទាហរណ៍ សុខភាព និងការរស់នៅល្អរបស់ មនុស្ស​មួយផ្នែកធំអាស្រ័យលើ​ធម្មជាតិ​ដែលនៅដំណើរការ មានតុល្យភាព និងការទាញធ្វើ អាជីវកម្មជាមួយក្តីព្រួយបារម្ភពីការកកើតឡើងវិញ​របស់ពួកវា។ ទាំងនោះមានដូចជា ចំនួន​បរិមាណស្តុកត្រី ទាំងអស់ ការធ្វើអាជីវកម្មព្រៃឈើ ឬ​ការរក្សា​ប្រព័ន្ធជីវចម្រុះនៃដីកសិកម្ម។

ច្បាស់ណាស់ ការផ្លាស់ប្តូរថាមពលស្អាត ដែលកំពុងដំណើរការមានគោលបំណងចុងក្រោយ​គឺថែរក្សាតុល្យភាពអាកាសធាតុនៃភពផែនដី ប៉ុន្តែវាក៏មានតម្លៃខ្ពស់ពេកសម្រាប់ប្រព័ន្ធ បរិស្ថាន ដូចជា ប្រសិនបើរ៉ែថ្មីដែលចាំបាច់ត្រូវបានទាញ​យកធ្វើអាជីវកម្មដោយមិនយកចិត្ត ទុកដាក់ លើចីរភាពនៅពេលទាញយក និងកែច្នៃវា។ ក៏ដូច​គ្នាប្រសិនបើសារធាតុរ៉ែ​ទាំងនេះ​មិន​ត្រូវបានប្រើប្រាស់តាមរបៀបសមរម្យតិចតួច និងកែច្នៃ​ឡើងវិញនោះទេ។

លោកហ្វីលីព ចាវីស បញ្ជាក់ថា ៖ “យើងបានកំណត់និយមន័យវិស័យចំនួន ៩ ដែលមាន​តម្រូវ​ការផ្លាស់ប្តូររវាងវិន័យប្រតិបត្តិ ក៏ដូចជា រវាងអ្នកសិក្សាស្រាវជ្រាវនៅប្រទេស​ភាគ​ខាង​ជើង និងប្រទេសភាគខាងត្បូង ដែល​​មាន​សារសំខាន់ដើម្បីធ្វើឲ្យលេចឡើងនូវ​ដំណោះ​ស្រាយ​​ចាំ​បាច់ ដើម្បីសម្រេចបាន​គោលដៅ​​អភិវឌ្ឍដោយចីរភាព”។

 

Daily Program

Livesteam thumbnail