សម្តេចប៉ាបឡេអូទី១៤ ៖ គ្រីស្តបរិស័ទសូមកុំខ្លាចក្នុងការទទួលស្គាល់កំហុសរបស់ខ្លួនឯង

កាលពីថ្ងៃអាទិត្យសម្តេចប៉ាបឡេអូទី១៤បានមានបន្ទូលទៅកាន់គ្រីស្តបរិស័ទដែលជួបជុំគ្នានៅទីលានសន្តសិលា ហើយទ្រង់បានលើកទឹកចិត្តពួកគេឱ្យព្យាយាមបណ្តុះ ភាពស្មោះត្រង់នៃចិត្តក្នុងទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់។

សម្តេចប៉ាបបានពន្យល់ថា ព្រះជាម្ចាស់មិនចាក់សោរខ្លួនឯងនៅក្នុងពិភពលោករបស់ព្រះអង្គទេ។ ព្រះអង្គក៏មិនចុះចាញ់នឹងអំពើអាក្រក់ដែលព្រះអង្គបានជួបប្រទះដែរ។

សម្តេចប៉ាបបានមានបន្ទូលថា ការសារភាពកំហុសនេះវាមិនមែនកើតឡើងដោយការបង្ហាញគុណសម្បត្តិរបស់មនុស្សម្នាក់នោះទេ ប៉ុន្តែដោយការបង្ហាញខ្លួនឯងដោយស្មោះត្រង់ ដូចដែលយើងមាន នៅចំពោះព្រះជាម្ចាស់ នៅចំពោះខ្លួនយើង និងនៅចំពោះអ្នកដទៃ។

សម្តេចប៉ាបបានលើកទឹកចិត្តថា ចូរយើងកុំខ្លាចក្នុងការទទួលស្គាល់កំហុសរបស់យើង លាតត្រដាងវាដោយទទួលខុសត្រូវចំពោះវា ហើយប្រគល់វាទៅឱ្យព្រះជាម្ចាស់»៕

Daily Program

Livesteam thumbnail