កាតូលិកអូស្រ្តាលីសាទរចំពោះបម្រាមមិនអោយកុមារប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម
ច្បាប់សុវត្ថិភាពអនឡាញថ្មីមួយដែលរារាំងកុមារអាយុក្រោម ១៦ឆ្នាំមិនអោយ ចូលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ត្រូវបានសាទរដោយគ្រីស្តបរិស័ទក្នុងប្រទេសអូស្ត្រាលី។
ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា ពួកគេបានបង្ហាញនូវក្តីសង្ឃឹមថា បម្រាមនេះនឹងរំដោះកុមារនៅអូស្រ្តាលីឲ្យមានសេរីភាពនិងអាចទទួលបានទិដ្ឋភាពសង្គមទូទៅច្រើនជាងការឃុំខ្លួនពួកគេនៅក្នុងបណ្តាញសង្គម ។
លោក ដានី អេឡាជី ( Dany Elachi ) ដែលមានកូន៥នាក់ បាននិយាយថា កុមារត្រូវការរៀនពីសង្គមច្រើន ហើយពួកគេនឹងទទួលការចំណេះដឹងទូលំទូលាយមិនចង្អៀតដោយបណ្តាញសង្គម ។
លោកបានបន្តថា បណ្តាញសង្គមបង្កផលរំខានដល់ការលូតលាស់សតិនិងបញ្ញាកុមារជាច្រើន ។ បណ្តាញសង្គមអាចផ្តល់ចំណេះដឹងតិចតួចបំផុតដល់កុមារ ហើយ វាថែមទាំងរំខានដល់ពេលវេលាគេងរបស់ពួកគេផងដែរ៕