កាឌីណាល់ ហ្ស៊ូពី លើកទឹកចិត្តឲ្យព្រះសហគមន៍កាតូលិកអ៊ីតាលីយកចិត្តទុកដាក់នឹងសន្តិភាព

មុនពេលដំណើរទស្សនកិច្ចរបស់សម្តេចប៉ាប ឡេអូ ទី១៤ ទៅកាន់ទីក្រុងអាស៊ីស៊ី (Assisi) នៅអ៊ីតាលីនាសប្តាហ៍នេះ ដើម្បីបិទសន្និបាតលើកទី៨១ នៃសភាព្រះសហគមន៍កាតូលិកអ៊ីតាលី លោក កាឌីណាល់ ម៉ាតេអូ ម៉ារីយ៉ា ហ្ស៊ូពី  (Matteo Maria Zuppi) បានថ្លែងទៅកាន់ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកអ៊ីតាលី ឱ្យរិះគិតនិង​លើកកម្ពស់​​ជួយរកសន្តិភាពនៅក្នុងពិភពលោកដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម។

វ៉ាទីកង់ញូវបានរាយការណ៍ថា លោកកាឌីណាល់បានមានប្រសាសន៍ថា ទុក្ខវេទនាដែលបណ្តាលមកពីជម្លោះសកលដែលកំពុងបន្ត អ្នកក្រីក្រ ជនអន្តោប្រវេសន៍ និងអ្នកជាប់ពន្ធនាគារ គឺជាកង្វល់របស់សម្តេចប៉ាប។​

តាមការគ្រោងទុកសម្តេចប៉ាបឡេអូ នឹងយាងចូលរួមកម្មវិធីបិទសន្និបាតនេះនាថ្ងៃទី ២០ ខែវិច្ឆិកា ក្រោយពេលដែលបានដំណើរការនៅថ្ងៃទី ១៧​ ខែវិច្ឆិកា ឆ្នាំ២០២៥។​

លោកកាឌីណាល់ លើកទឹកចិត្តឲ្យរិះគិតដល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឱ្យកាន់តែទូលំទូលាយ ដោយលើកឡើងពីគំនិតផ្តួចផ្តើមនៅក្នុងដែនដីវិសុទ្ធ និងតំបន់ហ្គាហ្សា តាមការអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងឡើងវិញ ដើម្បីពង្រឹងកិច្ចសហការរវាងអឺរ៉ុប និងតំបន់មេឌីទែរ៉ាណេ៕

Daily Program

Livesteam thumbnail