កាឌីណាល់ហ្វើរ៉ាវ បានអំពាវនាវឱ្យព្រះសហគមន៍​​ស្វែងរកវត្តមានរបស់ព្រះជាម្ចាស់

ក្នុងពិធីអរព្រះគុណបិទអង្គប្រជុំមហាសន្និបាតពេញអង្គលើកទី ១២ នៃសភាលោក​​អភិបាលកាតូលិកអាស៊ី (FABC) នៅទីក្រុងហ្សាការតា ប្រធាន FABC គឺលោកកាតឌីណាល់ហ្វីលីព នេរី​ ហ្វើរ៉ាវ (Filipe Neri Ferrão) បានសង្កត់ធ្ងន់ក្នុងធម្មទេសនា​ថា បេសកកម្មរបស់ព្រះសហគមន៍នៅអាស៊ីចាប់ផ្តើមចេញពីការបន្ទាបខ្លួន ដើម្បីទទួលស្គាល់ថាព្រះជាម្ចាស់បានមានវត្តមាន និងកំពុងធ្វើការរួចជាស្រេចនៅក្នុងពហុវប្បធម៌ សាសនា និងសហគមន៍ជនងាយរងគ្រោះនៃទ្វីបនេះ។

ក្នុងការឆ្លើយតបទៅនឹងសំណួរចម្បងដែលថា តើព្រះសហគមន៍នៅអាស៊ីអាចដើរតួជា "ស្ពាន និងជាអ្នកសាងសង់ស្ពាន" យ៉ាងដូចម្តេច លោកបានពន្យល់ថា ស៊ីណូដាល តម្រូវឱ្យមានការស្តាប់ព្រះវិញ្ញាណដ៏វិសុទ្ធ តាមរយៈសម្រែករបស់ជនក្រីក្រ ការឈឺចាប់របស់ជនភៀសខ្លួន ប្រាថ្នារបស់ជនជាតិដើមភាគតិច និងសាសនាផ្សេងៗទៀត។

ដើម្បីលើកកម្ពស់ការរួមរស់ជាធ្លុងមួយ និងការចូលរួមយ៉ាងពិតប្រាកដ កាឌីណាល់ហ្វើរ៉ាវ បានព្រមានប្រឆាំងនឹងឧបសគ្គនានា ដូចជាអំណាចគ្រប់គ្រង (clericalism) ការបង្រួមអំណាចមកជុំវិញហួសហេតុ និងការធ្វើសម្រេចចិត្តអន្តោម័ត ដោយបានជម្រុញឱ្យថ្នាក់ដឹកនាំព្រះសហគមន៍បោះបង់ចោលនូវរចនាសម្ព័ន្ធទាំងឡាយណាដែលរារាំងកិច្ចការរបស់ព្រះជាម្ចាស់។

ជាចុងក្រោយ លោកបានអំពាវនាវឱ្យតំណាងប្រជុំនាំយកស្មារតីស៊ីណូដាលនេះត្រឡប់ទៅផ្ទះវិញ ដោយផ្លាស់ប្តូរការសន្ទនា និងឯកសារនៃមហាសន្និបាត ឱ្យទៅជាសកម្មភាពគង្វាលកិច្ច​ប្រចាំថ្ងៃជាក់ស្តែង ដែលដើរទន្ទឹមគ្នាជាមួយអ្នកដែលរងរបួស ក្រីក្រ និងអ្នកដែលកំពុងស្វែងរកក្តីសង្ឃឹម៕

 

Daily Program

Livesteam thumbnail