កម្ពុជាសម្រេចដកខ្លួនចេញពីការប្រកួតកីឡាស៊ីហ្គេម ២០២៥ដោយសារបារម្ភពីសុវត្ថិភាព
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៥នេះ បានសម្រេចដកខ្លួនចេញពីការប្រកួតកីឡាស៊ីហ្គេម ២០២៥ ដែលរៀបចំដោយប្រទេសថៃ ក្រោមហេតុផងបារម្ភពី សុវត្ថិភាព។ការសម្រេចនេះ ធ្វើឡើងក្រោយមួយថ្ងៃ នៃពិធីបើកស៊ីហ្គេម ដែលជាកម្មវិធីរងការរិះគន់ពីអន្តរជាតិពាក់ព័ន្ធបច្ចេកទេសរៀបចំព្រឹត្តិការណ៍។
យោងតាមលិខិតរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានឲ្យដឹងថា ដោយសារតែការព្រួយបារម្ភយ៉ាងខ្លាំង និង សំណើពីក្រុមគ្រួសារអត្តពលិក បានស្នើឲ្យសាច់ញាតិរបស់ពួកគេត្រឡប់មកផ្ទះវិញភ្លាមៗ។ គណៈកម្មាធិការជាតិអូឡាំពិក ត្រូវតែសម្រេចដកគណៈប្រតិភូទាំងអស់របស់យើងចេញ ហើយរៀបចំឲ្យពួកគេត្រឡប់មកកម្ពុជាវិញជាបន្ទាន់ ដោយសារហេតុផលសុវត្ថិភាព។
ប្រតិភូកីឡាកម្ពុជា បានបញ្ជូនអត្តពលិក លើប្រភេទកីឡាចំនួន១៣ប្រភេទទៅចូលរួម មានដូចជា កីឡាហែលទឹក, អត្តពលកម្ម, គុនដាវ, បាល់ទះ, កាយសម្ព័ន, ជឺជីតស៊ូ, កីឡាអេឡិចត្រូនិក, ឃីកបុកស៊ី, តេក្វាន់ដូ WT, ជិះសេះ, ម៉ូតូទឹក, ទ្រីយ៉ាត្លុង និងទាត់បាល់លើតុ៕