ជាង ១/២ នៃជំងឺមហារីកសួតសម្រាប់អ្នកមិនជក់បារី ពាក់ព័ន្ធទៅនឹងការបំពុលខ្យល់

យោងតាមការសិក្សាមួយដែលផ្សព្វផ្សាយកាលពីដើមខែកុម្ភៈ ឆ្នាំ២០២៥ នាឱកាសនៃទិវា ពិភពលោកប្រឆាំងនឹងជំងឺមហារីក បានឲ្យដឹងថា ការបំពុលបរិយាកាស ជាពិសេស នៅតំបន់ អាស៊ីអាគ្នេយ៍ លេចឡើងជាកត្តាមួយក្នុងចំណោមកត្តានានានៃការគ្របដណ្តប់នៃជំងឺមហារីកក្រពេញសួត។ នេះគឺក្លាយជាប្រភេទនៃមហារីកសួតដែលកើតកាន់តែញឹកញាប់នៅក្នុងពិភពលោក មានជាអាទិ៍សម្រាប់អ្នកមិនជក់បារីក។
ជាមួយនឹងមនុស្សប្រមាណ ២,៥ លាននាក់ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យនៅឆ្នាំ២០២២ ជំងឺមហារីកសួតកើតឡើងកាន់តែញឹកញាប់នៅលើពិភពលោក។ ការសិក្សាមួយដែលផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រ វេជ្ជសាស្រ្តផ្លូវដកដង្ហើម ឡេនសេត (Lance Respiratiory Medicine) នៅអំឡុងទិវាពិភពលោកប្រឆាំងនឹងជំងឺមហារីក កត់សម្គាល់ថា ករណីមហារីកភាគច្រើន ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញនៅលើបុរស ចំនួន ១,៦លាននាក់ ដែលមានគំលាតជាមួយស្រ្តីដែលមាននិន្នាការធ្លាក់ចុះ គឺ ៩១០០០០ ករណី។
យោងតាមការវិភាគទិន្នន័យដែលមានប្រភពជាអាទិ៍ពីទីភ្នាក់ងារសម្រាប់ជំងឺមហារីកនៃអង្គការសុខភាពពិភពលោក CIRC បានឲ្យដឹងថា ក្នុងចំណោមជំងឺមហារីកសួតប្រភេទ ២ ចំនួន ៤សំខាន់ៗ ជំងឺមហារីកក្រពេញសួត គឺមានភាពគ្របដណ្តប់សម្រាប់ស្រ្តីនៅក្នុងប្រទេស ចំនួន១៨៥ នៅលើពិភពលោក និងសម្រាប់បុរសនៅក្នុងប្រទេសចំនួន ១៥០ ដោយមិនរាប់បញ្ចូលតំបន់ អឺរ៉ុបខាងកើត និងអាស៊ីខាងលិច នោះទេ។
អ្នកសិក្សាស្រាវជ្រាវ ពិនិត្យឃើញថា អត្រានៃការជក់បារីបន្តថយចុះនៅក្នុងប្រទេសជាច្រើន នៅខណៈដែលអត្រានៃជំងឺមហារីកសួតសម្រាប់អ្នកមិនជក់បារី បានកើនឡើង។
ការសិក្សាបញ្ជាក់ថា ជំងឺមហារីកសួតសម្រាប់អ្នកមិនជក់បារី ក៏បានក្លាយជាមូលហេតុទី៥ នៃអត្រាមរណភាពពាក់ព័ន្ធនឹងជំងឺមហារីកនៅលើពិភពលោក ហើយកើតឡើងស្ទើតែក្រោមទម្រង់ពិសេសជាជំងឺមហារីកក្រពេញសួត ហើយជារឿយៗបំផុត កើតមានសម្រាប់ស្រ្តី និងប្រជាជនអាស៊ី”។
បន្ទាប់ពីមានការសិក្សាជាបន្តបន្ទាប់ ក៏ចេញជាសេចក្តីសន្និដ្ឋានថា ការបំពុលខ្យល់អាចត្រូវបានចាត់ទុកជាកត្តាមួយដ៏សំខាន់ ដែលពន្យល់បានមួយផ្នែកនៃការគ្រប់ដណ្តប់ និងកើនឡើងនៃជំងឺមហារីកក្រពេញសួត ដែលវាតំណាងពី៥៣% ទៅ ៧០% នៃករណីនៃជំងឺមហារីកសួតសម្រាប់អ្នកមិនជក់បារីនៅលើពិភពលោក។
យោងតាមការប៉ាន់ស្មានរបស់អ្នកសិក្សាស្រាវជ្រាវ បានឲ្យដឹងថា នៅក្នុងចំណោមជំងឺមហារីកក្រពេញសួតដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញនៅឆ្នាំ២០២២ ជិត ២០០០០០ករណី មានជាប់ទាក់ទងនឹងការបំពុលខ្យល់ដោយភាគល្អិតតូចៗ នៅជុំវិញ។ ១១៤៤៨៦ ករណី កើតមានចំពោះបុរស និង ៨០៣៧៨ ករណីកើតមានសម្រាប់ស្រ្តី។ យោងតាមតួលេខពីអង្គការសុខភាពពិភពលោក បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៩ ប្រមាណ ៩៩% នៃប្រជាជនពិភពលោករស់នៅក្នុងតំបន់ដែលមិនឆ្លើយតបនឹងលក្ខណវិនិច្ឆ័យនៃគុណភាពខ្យល់របស់អង្គការសុខភាពពិភពលោក។
យោងតាមការសិក្សា បានឲ្យដឹងដែរថា នៅក្នុងប្រទេសខ្លះ ដែលមានសេដ្ឋកិច្ចផ្លាស់ប្តូរលឿនដូចជាប្រទេសចិន មានកំណើនខ្ពស់ជាអចិន្ត្រៃយ៍នៃការប្រមូលផ្តុំភាគល្អិតតូចៗ នៅក្នុងការបំពុលបរិយាកាស និងត្រូវបានពិនិត្យឃើញនូវការប៉ះពាល់នឹងផ្សែងដែលចេញពីការចម្អិនអាហារ និងផ្ទះបាយ។ នេះក៏អាចពន្យល់បានអំពីការកើតមានឡើងនៃជំងឺមហារីកសួតសម្រាប់ស្រ្តីផងដែរ។
Daily Program
