អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី៣០ខែមករា ឆ្នាំ២០២៤

អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី៣០ខែមករា ឆ្នាំ២០៤៣ តាមសន្តម៉ាកុស​៥,២១-៤៣បកស្រាយដោយលោកបូជាចារ្យ រឿង ឆ័ត្រសិរី

ការព្យាបាលរបស់ព្រះយេស៊ូនៅថ្ងៃនេះមានពីរអ្នក ដែលទទួលការសង្គ្រោះពីព្រះអង្គ ទីមួយគឺស្រ្តីដែលធ្លាក់ឈាម និងមួយទៀតគឺជាកូនរបស់លោកយៃរ៉ូដែលជាមេធម្មសាលា បងប្អូន បើយើងសង្កេតមើលតាមរបៀបព្យាបាលរបស់ព្រះយេស៊ូ ព្រះអង្គផ្ទាល់ចង់ជួយពួកគេក្រោយពីព្រះអង្គបានឃើញ ហើយព្រះអង្គអាណិតគេ ទីពីរ មានអ្នកដែលគេសុំឱ្យព្រះអង្គជួយដូចករណីរបស់លោកយៃរ៉ូនៅថ្ងៃនេះ គឺគាត់សុំឱ្យជួយកូនគាត់ និងរបៀបទីបីគឺអ្នកជំងឺ មកសុំអង្វរព្រះអង្គឲ្យជួយព្យាបាលខ្លួនតែម្តង
យើងឃើញដូចករណីអ្នកពិការភ្នែក មនុស្សខ្វាក់ដែលហៅព្រះអង្គ គឺស្រ្តីម្នាក់ដែលគាត់មិនគិតថា ទោះបីមិនបានសុំអង្វរព្រះអង្គតែសុំតែប៉ះនូវជាយព្រះស្តរបស់ព្រះអង្គក៏គាត់អាចជាបាន នេះជាជំនឿដ៏សំខាន់មែនទែនដើម្បីទទួលការព្យាបាល បងប្អូនដឹងហើយនៅក្នុងគំនិតរបស់ជនជាតិយូដា សម្រាប់មនុស្សដែលមានជំនឿទាំងអស់ ឬក៏រងគ្រោះទាំងអស់ គឺជាមនុស្សបាប និយាយរួមដោយសារបាបនឹងហើយដែលធ្វើឱ្យគាត់ទទួលរងគ្រោះទាំងអស់នោះ ឬក៏ឈឺ ក៏មានបញ្ហាណាមួយ សម្រាប់ព្រះយេស៊ូកាលណាព្រះអង្គព្យាបាលមានន័យថា ព្រះអង្គបានរំដោះបាបរបស់ពួកគាត់បានតែម្តង
ដូច្នេះយើងឃើញថាការសង្គ្រោះរបស់ព្រះអង្គសុទ្ធតែមានអត្ថន័យនៃផ្លូវវិញ្ញាណ គឺឱ្យ គាត់ចេញផុតពីអំណាចអាក្រក់ មានជីវិតថ្មីឡើងវិញ បាទ! បងប្អូនសម្រាប់យើងសព្វថ្ងៃនេះ យើងបន្ត ធ្វើបេសកកម្មរបស់ព្រះយេស៊ូដែលព្រះសហគមន៍បានព្យាយាមមែនទែន ដើម្បីជួយមនុស្សឱ្យផុតពីគំនិតអាក្រក់ផ្សេងៗ ជួយអប់រំ ជួយខាងជីវភាពផងនេះដោយសារ យើងមានគំរូពីព្រះយេស៊ូ ហេតុនេះព្រះសហគមន៍នៅតែបន្តប្រកាសដំណឹងល្អតាមរបៀបនេះ ហើយម្យ៉ាងទៀតពេលដែលយើងទទួលបានការសង្គ្រោះ ចំណុចនេះក៏ជាសញ្ញាសំគាល់ម្យ៉ាងថា នៅពេលនេះព្រះអង្គបានជួយឱ្យគាត់រស់ឡើងវិញ នៅពេលក្រោយព្រះអង្គផ្ទាល់ក៏រស់ឡើងវិញដែរ តែជាការរស់ឡើងវិញដ៏រុងរឿងមានន័យថា ជាការរស់ឡើងវិញមានលក្ខណៈទ្រង់ទ្រាយថ្មី ហើយអត់ស្លាប់ទៀតឡើយ
នេះជាលក្ខណៈព្រះយេស៊ូ ចង់ប្រាប់ឱ្យយើងដឹងនៅពេលដែលយើងអានព្រះគម្ពីរ បាទ! បងប្អូន ជីវិតរបស់យើងកំពុងតែធ្វើដំណើររួមជាមួយព្រះអង្គ ទោះបីនៅក្នុងបរិយាកាសដែលធ្វើឱ្យយើង ហាក់ដូចស្ថិតក្នុងសេចក្តីស្លាប់នៅជុំវិញយើង ទាំងរឿងបរិស្ថាន ទាំងរឿងង្រ្គា តែយើងត្រូវតែបន្តស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ជួយការងាររបស់ព្រះអង្គ ឱ្យព្រះអង្គប្រើយើង ដើម្បីបន្តនូវបេសកកម្មរបស់ទ្រង់នៅក្នុងលោកនេះ
ប្រសិនបើបងប្អូនបើកចិត្តឱ្យទូលំទូលាយមិនថាបងប្អូនក្លាយជាយ៉ាងណានៅក្នុងជីវិតប្រចាំថ្ងៃ គឺយើងអាចឆ្លើយតបតាមគម្រោងការង្រ្គោះរបស់ព្រះយេស៊ូគ្រីស្តនៅក្នុងពិភពលោកយើងសព្វថ្ងៃនេះបាន
សូមព្រះជាម្ចាស់ប្រទានពរ និងសុំឱ្យបងប្អូនក្លាយទៅជាឧបករណ៍ដែលព្រះជាម្ចាស់អាចប្រើបាន ដើម្បីព្យាបាល ដើម្បីង្រ្គោះមនុស្សលោកនៅក្នុងលោកនេះ អាម៉ែន

Daily Program

Livesteam thumbnail