ពិតដែរឬទេ? ជំនឿធ្វើឲ្យខ្ញុំស្គាល់ព្រះជាម្ចាស់ ស្គាល់សេចក្តីសង្ឃឹម!

បកស្រាយដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស្វ័រ អេមេល្សដាល(ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ)
បូ. ហ្វ្រង់ស្វ័រ៖ «ជំនឿធ្វើឲ្យខ្ញុំស្គាល់ព្រះយេស៊ូព្រះគ្រីស្ត នឹងយល់ថាព្រះយេស៊ូគ្រីស្តជាព្រះជាម្ចាស់ដែលយាងមកចាប់កំណើតជាមនុស្ស ហើយមានព្រះជន្មរស់ឡើងវិញ! បានធ្វើឲ្យខ្ញុំមានសេចក្តីសង្ឃឹម» តើមានហេតុផលអ្វីខ្លះដែលបញ្ជាក់ថាជំនឿផ្តល់ឲ្យមនុស្សគ្រប់គ្នានៅលើភពផែនដីនេះមានសេចក្តីសង្ឃឹម?
បងប្អូនជាទីស្រឡាញ់! ជំនឿគឺការស្គាល់ព្រះជាម្ចាស់! ព្រោះថាជំនឿគឺជាព្រះអំណោយទានដែលមកពីព្រះជាម្ចាស់ ដែលនាំឲ្យយើងម្នាក់ៗបានស្គាល់ទ្រង់។ ហេតុនេះ ក្រោយពេលយើងបានស្គាល់ព្រះជាម្ចាស់ យើងយល់ថាព្រះជាម្ចាស់បានប្រសូត្រជាមនុស្សក្នុងអង្គព្រះយេស៊ូគ្រីស្ត ហើយពេលណាយើងបានឃើញជីវិតរបស់ព្រះយេស៊ូរងទុក្ខលំបាករហូតសោយទីវង្គត់លើឈើឆ្កាង និងមានព្រះជន្មរស់ឡើងវិញ៣ថ្ងៃក្រោយ។
ពេលនោះហើយដែលនាំឲ្យគេយល់ថាលោកយេស៊ូដែលជាអ្នកភូមិណាសារ៉ែតមិនមែនធម្មតានោះទេ! ទ្រង់គឺជាព្រះជាម្ចាស់!ដែលបានប្រសូត្រជាមនុស្សសាមញធម្មតា មិនត្រឹមតែប៉ុណ្ណោះព្រះអង្គគឺជាជីវិតដែលពេញលក្ខណៈ ត្បិតទ្រង់ព្រះជន្មរស់ឡើងវិញពិតប្រាដកមែន។
ដូច្នេះជំនឿពិតប្រាដក បានផ្តល់ឲ្យខ្ញុំមានសេចក្តីសង្ឃឹម! ពិតណាស់យើងម្នាក់បានឃើញបញ្ហានាៗនៅក្នុងសង្គមនាពេលបច្ចុប្បន្ន មិនថាក្នុងសង្គមជាតិ ក្នុងក្រុមគ្រួសារ គឺតែងតែកើតមានបញ្ហាជាច្រើនដែលជាប់និងអំពើបាប។ តែខ្ញុំនៅតែមានសេចក្តីសង្ឃឹមជានិច្ចថា ជំនឿ! ជួយធានា ជួយអះអាងថា៣ថ្ងៃក្រោយខ្ញុំនិងមានជីវិតថ្មីដ៏រុងរឿងរួមជាមួយព្រះយេស៊ូ ពោរពេញដោយសិរីរុងរឿង និងរួចផុតពីទុក្ខលំបាកទាំងអស់។
ហេតុនេះខ្ញុំជឿជាក់ថាថ្ងៃក្រោយ ខ្ញុំនិងមានអំណរសប្បាយ មានសិរីរុងរឿង និងមានសុភមង្គលយ៉ាងពិតប្រាដកមែន ព្រោះខ្ញុំបានឃើញជីវិតរបស់ព្រះយេស៊ូ។ ជំនឿបានធ្វើឲ្យខ្ញុំស្គាល់ព្រះយេស៊ូ បានបំភ្លឺខ្ញុំឲ្យយល់ថាព្រះយេស៊ូជាព្រះគ្រីស្តដែលមានព្រះជន្មថ្មី និងឈ្នះអស់សេចក្តីស្លាប់ក្នុងលោកកីយ៍ ទោះបីមានបញ្ហាយ៉ាងណាក៏ដោយ ជំនឿ! បានជំរុញខ្ញុំឲ្យមានសេចក្តីសង្ឃឹមនាពេលអនាគត។ ខ្ញុំនូវតែមានសេចក្តីសង្ឃឹមថា ព្រះជាម្ចាស់បានគង់នៅជាមួយអស់អ្នកដែលបានរងទុក្ខវេទនា។
ទោះបីយើងខឹង ពេលឃើញភាពអយុត្តិធម៌ និងបញ្ហាផ្សេងៗ ក៏ខ្ញុំយល់ព្រះជាម្ចាស់គង់នៅជាមួយអ្នកទាំងនោះ ជាពិសេសអ្នកក្រីក្រតូចតាចនៅក្នុងពិភពលោក។ ការរស់ឡើងវិញរបស់ព្រះយេស៊ូបញ្ជាក់សេចក្តីស្រឡាញ់ចំពោះមនុស្សលោកយ៉ាងពិតប្រាកដ តែយើងម្នាក់ៗត្រូវសួរខ្លួនឯងថា តើខ្ញុំផ្ទាល់ពិតជាជឿថាព្រះយេស៊ូបានមានព្រះជន្មរស់ឡើងវិញពិតមែន? ហើយខ្លួនខ្ញុំផ្ទាល់ពិតជាបានជួបជាមួយព្រះយេស៊ូក្នុងជីវិតរស់នៅប្រចាំថ្ងៃឬទេ? ព្រះយេស៊ូ! ជាព្រះគ្រីស្ត ទ្រង់មានព្រះជន្មគង់នៅយ៉ាងពិតប្រាកដ ហេតុនេះសូមបងប្អូនស្វែងរកព្រះអង្គនៅក្នុងជីវិតយើងម្នាក់ៗ ដើម្បីមានសេចក្តីសង្ឃឹមក្នុងជីវិត។ អាមែន
ដោយ ឆាក លាំង
Daily Program
