ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ៩,៥១-៥៦)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

បងប្អូនជាទីស្រឡាញ់! នៅថ្ងៃនេះយើងស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូដែលកំពុងតែប្រកាសដំណឹងល្អ ហើយក៏បានឃើញក្រុមការងារមួយមិនស្វាគមន៍ព្រះអង្គ ឃើញដូច្នោះសាវ័កក៏ចង់ឲ្យព្រះយេស៊ូបំផ្លាញពួកគាត់ តែព្រះយេស៊ូបានឆ្លើយថា ទុកឲ្យគាត់ចឹងទៅ! បើគាត់មិនស្វាគមន៍មិនអីទេ! ព្រះអង្គក៏សុខចិត្តតែទៅក្នុងភូមិផ្សេងៗទៀត។
ពិតមែន! បងប្អូនដឹងហើយថាការប្រកាសដំណឹងល្អរបស់យើង ជួនកាលយើងនិយាយអំពីព្រះជាម្ចាស់ អំពីសក្ខីភាពពីព្រះអង្គប៉ុន្តែគេមិនចង់ស្តាប់ និងទទួល ដូច្នេះប្រសិនបើបងប្អូននឹងឃើញថាគេមិនពេញចិត្ត ចូរយើងកុំខឹង ឬបាក់ទឹកចិត្ត ចូរយើងនៅតែប្រកាសនូវអ្វីដែលព្រះអង្គចាត់ឲ្យយើងធើ្វ ដោយសារព្រះអង្គចង់ឲ្យយើងធ្វើសក្ខីភាពអំពីព្រះអង្គ ទោះបីមនុស្សជាតិសាសន៍ផ្សេងៗទទួល ឬអត់ អាហ្នឹងគឺចិត្តមនុស្សម្នាក់ៗ។ តែតួនាទីរបស់យើងគឺត្រូវតែផ្ដល់សក្ខីភាព និងប្រកាសដំណឹងល្អ។
បងប្អូនជាទីស្រឡាញ់! សូមឲ្យព្រះបន្ទូលថ្ងៃនេះជួយបងប្អូន ដើម្បីឲ្យយើងអាចផ្ដល់សក្ខីភាព និងបន្តបេសកកម្ម ទោះបីមានការរារាំង ទោះបីមានឧបសគ្គ ដើម្បីឲ្យយើងអាចបន្តបេសកកម្មរបស់ព្រះអង្គនៅក្នុងលោកនេះបានយ៉ាងល្អ។ សូមព្រះជាម្ចាស់ប្រទានពរឲ្យអស់បងប្អូន៕
Daily Program
